(ភ្នំពេញ)៖ ឆ្លងកាត់ ១ប្រកួតបើកឆាកនៃវិញ្ញសាបាល់ទាត់បុរស ទាំងពូល A,B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ មានតែក្រុមជម្រើសជាតិ U22 កម្ពុជា ក្លាយជាក្រុមរកបានគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ ដែលធ្វើបានទៅលើកក្រុមទីម័រខាងកើត ៤-០ ស្ថិតក្នុងពូល A ឡើងឈរកំពូលតារាងបណ្តោះអាសន្នផងដែរ។

រំលឹកផងថា កាលពីប្រកួតទី១ ស្ថិតក្នុងពូល A ក្រុមជម្រើសជាតិ U22 កម្ពុជា រកបាន ៣ពិន្ទុ ហើយស្មើគ្នាជាមួយក្រុមឥណ្ឌូនេស៊ី ក្រោយពីយកឈ្នះក្រុមទីម៏រខាងកើត ៤-០ និងក្រុមហ្វីលីពីន ៣-១។ ប្រកួតទី២ ក្រុមកម្ពុជា នឹងត្រូវជួបក្រុមហ្វីលីពីន ខណៈជា ១ប្រកួតដំបូងរបស់ក្រុមមីយ៉ាន់ម៉ា ជួបក្រុមទីម័រខាងកើត នៃការស្វែងរក ៣ពិន្ទុបន្តទៀត ដែលធ្វើឡើងនាទី០២ ខែឧសភា ឆ្នាំ២០២៣នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ដោយឡែកពូល B ក្រុមជ្រើសជាតិ U22 ថៃ បានឡើងឈរកំពូលតារាង ក្រោយរកបាន ៣ពិន្ទុស្មើគ្នាជាមួយក្រុម U22 វៀតណាម បន្ទាប់ពីយកឈ្នះក្រុមសឹង្ហបុរី និងក្រុមឡាវ, ហើយប្រកួតី២ ក្រុមសឹង្ហបុរី បន្តទៅជួបក្រុមវៀតណាម នឹងក្រុមម៉ាឡេស៊ី ប៉ះក្រុឡាវ ធ្វើឡើងនៅថ្ងៃទី០៣ ខែឆ្នាំដដែល។

គូសបញ្ជាក់ផងថា ការប្រជែងវិញ្ញសាបាល់ទាត់បុរស នៃកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រុមស្ថិតក្នុងពូល B គឺមានក្រុមវៀតណាម ជាក្រុមការពារតំណែងជើងឯកមេដាយមាស ហើយក្រុម U22 ថៃ ជាក្រុមជើងឯករង ដែលយកបានមេដាយប្រាក់ កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១៕