(ភ្នំពេញ)៖ យោងតាមការប្រកាសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សំបុត្រចំនួន ៣ម៉ឺនសន្លឹក សម្រាប់ទស្សនាការប្រកួត កម្ពុជា vs ហ្វីលីពីន និង មីយ៉ាន់ម៉ា vs ទីម័រខាងកើត នឹងត្រូវចែកជូនដល់អ្នកគាំទ្រដោយឥគិតថ្លៃនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ផ្នែកវិញ្ញាសាបាល់ទាត់ បងប្អូនអាចអញ្ជើញទៅទទួលយកបាន។

ប្រភពពី FFC ក៏បញ្ជាក់បន្ថែមថា «បងប្អូនអាចទៅយកសំបុត្រឥតគិតថ្លៃ បានចាប់ពីថ្ងៃច័ន្ទ ទី០១ ខែឧសភា ចាប់ពីម៉ោង ៩ព្រឹកស្អែកនេះតទៅនៅតាមទីតាំងដូចបានជម្រាបក្នុងរូបភាព ដោយមិនចាំបាក់ធ្វើការកក់តាមAppទុកជាមុនឡើយ។

- ក្នុង១នាក់អាចទទួលបាន១សំបុត្រ
- សំបុត្រ១សន្លឹកអាចប្រើប្រាស់បានទាំង២ប្រកួត៕