(ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិបាល់ទាត់ U22 ថៃ បានយកឈ្នះក្រុមសឹង្ហបុរី ដោយលទ្ធផល ៣-១ ទទួលបាន ៣ពិន្ទុស្ថិតក្នុងពូល B សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ផ្នែកវិញ្ញាសាបាល់ទាត់បុរស នឹងជាការប្រកួតបើកឆាកដំបូងរបស់ពួកគេដែលមាន ៥ក្រុម។

តាមរយៈលទ្ធផលនេះធ្វើឲ្យក្រុម U22 ថៃ ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ដ្បិតក្រុម U22 វៀតណម នឹងប៉ះក្រុមឡាវ នៅម៉ោង ៧៖00 យប់នេះ ក្នុងប្រកួតបើកឆាកនេះផងដែរ នាកីឡដ្ឋានវិសាខា។

គូសបញ្ជាក់ផងថា ស្ថិតក្នុងពូល B មានក្រុម U22 ថៃ, វៀតណាម, ឡាវ, សឹង្ហបុរី, នឹងក្រុមម៉ាឡេស៊ី ខណៈក្រុមវៀតណាម គឺជាក្រុមការពារតំណែងជើងឯកមេដាយមាស ហើយក្រុម U22 ថៃ ជាក្រុមយកបានមេដាយប្រាក់ កាលពីស៊ីហ្គេម លើកទី៣១៕