(ភ្នំពេញ)៖ ដើម្បីចួលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅក្នុង៖

១. ពហុកីឡដ្ឋានជាតិអូឡាំពិក
២.ពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមស្កេន QR Code ក្នុងរូបខាងនេះ ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi៕

កីឡារស់ក្នុងសន្តិភាព អរគុណសន្តិភាព !