(ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិបាល់ទាត់ U22 ថៃ ប៉ះក្រុមសឹង្ហបុរី ខណៈក្រុមវៀតណាម ជួបក្រុមឡាវ នៃការប្រជែងគ្នាដណ្តើម ៣ពិន្ទុស្ថិតក្នុងពូល B សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ផ្នែកវិញ្ញាសាបាល់ទាត់បុរស នឹងជាការប្រកួតបើកឆាកដំបូងរបស់ពួកគេដែលមាន ៥ក្រុម។

ការប៉ះគ្នារវាងក្រុម U22 ថៃ និងក្រុមសឹង្ហបុរី ធ្វើឡើងនៅវេលាម៉ោង ៤៖០០នាទីរសៀល ហើយការជួបគ្នារបស់ក្រុម U22 វៀតណាម ជាមួយក្រុមឡាវ ធ្វើឡើងនៅវេលាម៉ោង ៧៖០០នាទីល្ថាច ដែលលេងនៅកីឡដ្ឋានវិសាខា ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គូសបញ្ជាក់ផងថា ស្ថិតក្នុងពូល B មានក្រុម U22 ថៃ, វៀតណាម, ឡាវ, សឹង្ហបុរី, នឹងក្រុមម៉ាឡេស៊ី ខណៈក្រុមវៀតណាម គឺជាក្រុមការពារតំណែងជើងឯកមេដាយមាស ហើយក្រុម U22 ថៃ ជាក្រុមយកបានមេដាយប្រាក់ កាលពីស៊ីហ្គេម លើកទី៣១៕