(ភ្នំពេញ)៖ ថ្ងៃមិនទាន់រះផង CAMBODIA BEER បញ្ចេញ Helicopter ទៅខេត្តពោធិ៍សាត់ និងកំពង់ស្ពឺ ដើម្បីទៅយកអតិថិជនកំពូលសំណាងជាងគេក្នុងលោកឈ្នះបានប្រាក់សុទ្ធ ២ម៉ឺនដុល្លារពី CAMBODIA BEER ដល់ផ្ទះភ្លាមៗ។

អតិថិជនសំណាង មហាសំណាង កំពូលមហាសំណាង ជាងគេបំផុតទាំង ៣រូបនេះ បានបញ្ចេញអារម្មណ៍ទាំងរំភើបត្រេកអរថា៖ «ត្រូវរង្វាន់២ម៉ឺនដុល្លារមិនទាន់បាត់អរផង ឥលូវមានសំណាងបានមកជិះឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុន ជីប ម៉ុង ទៀត ដូចជាសំណាងផ្ទួនៗគ្នាពេកហើយសឹងតែមិនជឿ»

អ្នកទាំងបីពិតជារំភើបរកអ្វីប្រៀបផ្ទឹមមិនបានសម្រាប់បទពិសោធន៍ដ៏មហិមាមួយនេះ។ ក្នុងមួយឆាកជីវិតមានប៉ុន្មានដងដែលបានឈ្នះរង្វាន់២ម៉ឺនដុល្លារ ហើយបានទាំងជិះ Helicopter ដ៏ប្រណិតលំដាប់អភិជនរបស់ក្រុមហ៊ុន ជីប ម៉ុង?

អតិថិជនរបស់ CAMBODIA BEER ទាំង៣រូបមានឈ្មោះថា សាំង គីម ភេទស្រី រស់នៅខេត្តពោធិ៍សាត់, មាស ដារ៉ា ភេទប្រុស រស់នៅខេត្តបន្ទាយមានជ័យ និង ប៉ូវ សុខអូន ភេទប្រុស រស់នៅខេត្តកំពង់ស្ពឺ។

គួរឲ្យកោតសរសើរដល់ CAMBODIA BEER មែនដែលហ៊ានយក Helicopter ផ្តល់កិត្តិយសនិងបទពិសោធន៍ដ៏អស្ចារ្យក្រៃលែងមួយនេះដល់អតិថិជនរបស់ខ្លួន៕

តោះ! តាមមើលតទៀត តើនណារនឹងក្លាយជាអតិថិជនកំពូលសំណាងបន្ទាប់?
*ពិសាដោយការទទួលខុសត្រូវ