(កំពង់ឆ្នាំង)៖ នៅព្រឹកព្រលឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡាកីឡា (ភ្លើងគប់) បានដង្ហែចេញពីវត្តអារញ្ញការាម ហៅវត្តអារញ្ញ ឆ្ពោះទៅកាន់វិមានឯករាជ្ជ្យ ខេត្តកំពង់ឆ្នាំង ដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួចបន្តទៅខេត្តពោធិ៍សាត់ ជាខេត្តទី២ ជាប់បឹងទន្លេសាបកម្ពុជា។

ភ្លើងគប់ នឹងត្រូវដង្ហែជុំវិញខេត្តជាប់បឹងទន្លេសាបនៃប្រទេសកម្ពុជា មុនដង្ហែត្រឡប់មកភ្នំពេញវិញ ក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកព្រឹត្តិការណ៍ SEA Games 2023 នាថ្ងៃទី០៥ ខែក្រោយនេះ៕