(បាគូ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Azerbaijan Grand Prix នៅទីក្រុង Baku នឹងនៅតែបន្តស្ថិតក្នុងប្រតិទិនរបស់ Formula One រហូតយ៉ាងហោចណាស់ឆ្នាំ២០២៦ បន្ទាប់ពីបន្តកិច្ចសន្យារយៈពេល ៣ឆ្នាំនៅថ្ងៃសៅរ៍ម្សិលមិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

ទីក្រុង​ Baku កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រណាំងលើកដំបូង នៃរដូវកាលនេះនាចុងសប្តាហ៍នេះ។

គិតមកទល់ពេលនេះ មិនមានកីឡាករណាម្នាក់ បានឈ្នះលើសពី១លើកនោះទេ នៅប្រទេសអាស៊ែបៃហ្សង់។

​"ទីលាន Baku City Circuit បានក្លាយជាទីលានដែលមានប្រជាប្រិយភាពខ្លាំងសម្រាប់ Formula One"។ នេះបើតាមសម្តីនាយកប្រតិបត្តិ F1 លោក Stefano Domenicali បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍៕