(ដូហា)៖ ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់បោះ ផ្នែកបុរស កម្រិតពិភពលោក (FIBA Basketball World Cup) នៅឆ្នាំ២០២៧។ នេះបើតាមស្ថាប័នគ្រប់គ្រងបានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

ការប្រកួតទាំងអស់នៅព្រឹត្តិការណ៍ដែលមាន ៣២ក្រុមចូលរួមនេះ នឹងធ្វើឡើងនៅទីក្រុង Doha តែម្តង។

ក្រុមកាតា ដែលស្ថិតនៅចំណាត់ថ្នាក់ទី៨៩ ពិភពលោក នឹងចូលប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាម្ចាស់ផ្ទះ។ ការប្រកួតចុងក្រោយរបស់ពួកគេ នៅក្នុងយុទ្ធនាការនេះ គឺក្នុងឆ្នាំ២០០៦ ដោយបានចាញ់ការប្រកួតទាំង ៥លើក។

ព្រឹត្តិការណ៍ Basketball World Cup ក្នុងឆ្នាំនេះ នឹងមានការធ្វើសហម្ចាស់ផ្ទះ ដោយហ្វីលីពីន ជប៉ុន និងឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី១០ ខែកញ្ញាខាងមុខ៕