(ភ្នំពេញ)៖ ក្រុមជម្រើសជាតិបាល់ទាត់ U22 កម្ពុជា បាននាំមុខទៅលើក្រុមអាយុក្រោម U22 ទីម័រខាងកើត ក្នុងលទ្ធផល ២-០ សម្រាប់វគ្គទី១ ដោយការស៊ុតបានសម្រេច ២គ្រាប់ របស់កីឡាករការពារអាវលេខ៥ ជូ ស៊ិនទិ នៃប្រកួតបើកឆាកប្រចាំពូល A សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។