(ភ្នំពេញ)៖ ក្រុមជម្រើសជាតិបាល់ទាត់ U22 ឥណ្ឌូនេស៊ី រកបាន ៣ពិន្ទុ ទៅលើក្រុមអាយុក្រោម U22 ហ្វីលីពីន ៣-០ នៃប្រកួតបើកឆាកប្រចាំពូល A សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយពួកគេបានឡើងឈរកំពូលតារាងមាន ៣ពិន្ទុបណ្តោអាសន្នផងដែរ។

រំលឹកផងថា ស្ថិតក្នុងពូល A ក្រុមឥណ្ឌូនេស៊ី ឡើងឈរកំពូលតារាងរកបាន ៣ពិន្ទុបណ្តោះអាសន្ន ផ្នែកវិញ្ញាសាបាល់ទាត់បុរស, ខណៈក្រុមជម្រើសជាតិអាយុក្រោម U22 កម្ពុជា នឹងត្រូវប្រជែងស្វែងរក ៣ពិន្ទុឲ្យបាននៃប្រកួតដំបូង ប៉ះជាមួយក្រុមទីម័រខាងកើត នៅវេលាម៉ោង ៧:០០នាទីយប់ ថ្ងៃទី២៩ ខែមេសានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣៕