(ភ្នំពេញ)៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយផលិតផលដែកឈានមុខ និងធំជាងគេនៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេល ២៥ឆ្នាំ មកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO 9001:2015 ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្ដង់ដារអន្តរជាតិក្នុងឆ្នាំ២០១៩ ។ ចំណុចស្នូលនៃភាពជោគជ័យរបស់យើងគឺដោយសារយើងមានចក្ខុវិស័យ "ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែច្នៃ និងចែកចាយផលិតផលដែកសម្រាប់សំណង់ដែលមានគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា" ដែលយើងបានធ្វើការប្រឹងប្រែងឆ្ពោះទៅមុខដោយឈរលើគុណតម្លៃស្នូលរបស់យើងគឺ ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និង គំនិតច្នៃប្រឌិត ដែលជាបេះដូងនៃដំណើរការអាជីវកម្មរបស់យើង។

ដើម្បីបន្តផ្ដល់ភាពជឿទុកចិត្តជូនដល់អតិថិជន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) នៅតែបន្តខិតខំប្រឹងប្រែងអភិវឌ្ឍគុណភាពផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លូនឲ្យកាន់តែល្អប្រសើរ ដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន ។ ដូចនេះ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានធ្វើការសម្ពោធជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួន ដែលមានគុណភាខ្ពស់ក្នុងការទប់ស្កាត់ជាមួយនឹងភាពច្រែះបានល្អជាងមុន ជាមួយនឹងស្តង់ដារអូស្រ្តាលី។

សូមបញ្ជាក់ផងដែរ ផលិតផលស័ង្កសីត្រូវបានរកឃើញ និងប្រើប្រាស់ចាប់តាំងពីឆ្នាំ ១៩៣០ ដែលត្រូវបានធ្វើការក្រូមេលើផ្ទៃដែកថែបជាមួយនឹងសារធាតុស័ង្កសី(Zn) ៩៩% ដែរមិនអាចការពារភាពច្រែះបាន ។ នៅឆ្នាំ២០១៦ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាននាំចូលនៅផលិតផល ស័ង្កសី ISI ផាម (ISI PALM®) ដែលត្រូវបានធ្វើការក្រូមេលើផ្ទៃដែកថែបជាមួយនឹងសារធាតុស័ង្កសី(Zn) ៤៥% និងអាលុយមីញ៉ូម(Al) ៥៥% អាចទប់ទល់នឹងភាពច្រែះបានប្រសើរជាងមុន និងមានការធានា១០ឆ្នាំ។

បច្ចុប្បន្នស័ង្កសី ISI ផាម បច្ចេកវិទ្យា អ៊ីណុក (ISI PALM® with INOK™ Technology) ជាបច្ចេកវិទ្យាថ្មីគុណភាពខ្ពស់ទ្វេដង ជាមួយនឹងសារធាតុក្រូមេពិសេសពីរបន្ថែមទៀតគឺ ម៉ាញ៉េស្យូមស៊ីលីកុន(Mg2Si) ម៉ាញ៉េស្យូមស័ង្កសី(MgZn2) និងអាលុយមីញ៉ូមស័ង្កសី(Al-Zn) ល្អបំផុតលើការទប់ស្កាត់ភាពច្រែះនៅលើផ្ទៃមុខកាត់ស័ង្កសី និងរន្ធវីស គុណភាពទ្វេដង និងធានា២០ឆ្នាំ។ ស័ង្កសី ISI ផាម បច្ចេកវិទ្យាអ៊ីណុក (ISI PALM® with INOK™ Technology) ការពារច្រែះបានល្អបំផុតក្នុងបរិយាកាសតំបន់ឧស្សាហកម្មដែលសំបូរទៅដោយផ្សែងពុល និងតំបន់សមុទ្រ។

ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ក៏ដូចជាបុគ្គលិកដែលមានការលះបង់ និងប្ដេជ្ញាចិត្តខ្ពស់ ជាពិសេស គឺយើងបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀត ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានកកើតឡើងនៅឆ្នាំ ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផលក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។

ព័ត៌មានបន្ថែម ទំនាក់ទំនង ៖
• តាមរយៈទូរសព្ទលេខ 023-880-098
• ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI PALM