(ភ្នំពេញ)៖ ចប់តង់ទី១ ក្រុមជម្រើសជាតិបាល់ទាត់ U22 ឥណ្ឌូនេស៊ី បាននាំមុខ ១-០ ទៅលើក្រុម U22 ហ្វីលីពីន ធ្វើបាដោយកីឡាករអាវលេខ ៧ (Marselino Ferdinan) នៅនាទីចុងម៉ោងវគ្គទី១ នៃប្រកួតបើកឆាកប្រចាំពូល A សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕