(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ប្រកាសឈប់គាំទ្រ Window 10 តទៅទៀតហើយគិតត្រឹមកំណែ 22H2 នេះ ហើយនៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ Windows 10 នឹងលែងទទួលបានការគាំទ្រទាំងស្រុងពី Microsoft តែម្ដង។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័ររបស់ Microsoft នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

ចាប់តាំងពីប្រកាសនេះ Window 10 កំណែ 22H2 នឹងកា្លជាកំណែដែលទទួលបានមុខងារអាប់ដេតចុងក្រោយបង្អស់របស់ Microsoft ហើយកំណែនេះនឹងត្រូវបិទលែងឱ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។ ដូច្នេះហើយទើប Microsoft តែងតែណែនាំដល់អ្នកប្រើប្រាស់ឱ្យអាប់ដេតទៅកាន់ Window 11 ដើម្បីទទួលបានកំណែអាប់ដេតចុងក្រោយបង្អស់របស់ខ្លួន រួមទាំងទទួលបានមុខងារគាំពារសុវត្ថិភាពផងដែរ។ ដូច្នេះ Window 10 ឥឡូវនេះនឹងនៅតែអាចប្រតិបត្តិការបានធម្មតា ប៉ុន្តែ Microsoft លែងទម្លាក់មុខងារអាប់ដេតសុវត្ថិភាពផ្សេងៗហើយ។

គួរជម្រាបដែរថា ប្រតិបត្តិការ Window 10 បានបញ្ចេញជាផ្លូវការដល់អ្នកប្រើប្រាស់ក្នុងអំឡុងឆ្នាំ២០១៥ ដោយទទួលបានការគាំទ្រគួរសម ហើយក៏ជាប្រតិបត្តិការដែលចេញមកជួសជុលបញ្ហារបស់ Window 8 និង 8.1 ផងដែរ៕