(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមទស្សនា កីឡាអុកចត្រង្គ និងលើកទឹកចិត្ត ដល់កីឡាករសក្តានុពលវិញ្ញាសាកីឡាអុកចត្រង្គទាំង៧ ក្នុងកីឡាស៉ីហ្គេមដែលចាប់ប្រកួត នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមបញ្ជាក់ផងថា គិតត្រឹមថ្ងៃទី២៩ ខែមេស ឆ្នាំ២០២៣នេះ មានចំនួន ៣ប្រភេទវិញ្ញាសាបានចាប់ផ្តើខណៈវិញ្ញាសាអុកចត្រង្គ ជាប្រភេទកីឡាទី២ ដែលបានចាប់ផ្តើមប្រកួត ក្រោយពេលកីឡាគ្រីឃីត ហើយវិញ្ញាសាបាល់ទាត់បុរស នឹងចាប់ផ្តើមប្រកួតពីរសៀលនេះតទៅ សម្រាប់ព្រឹត្តិការណ៍ SEA Games លើកទី៣២៕