(ភ្នំពេញ)៖ មជ្ឈមណ្ឌលព័ត៌មានកណ្តាល (Main Press Conference) សម្រាប់ការផ្សាយព័ត៌មានផ្សេងៗទាក់ទងនឹងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះនោះ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសានេះ។

MPC ខាងលើនេះ គឺមានទីតាំងនៅស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោផ្ទាល់តែម្តង ជាទីដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិធ្វើការងារ ក៏ដូចជាចូលរួមយកព័ត៌មានទាក់ទងនឹង SEA Games លើកទី៣២ ឆ្នាំ២០២៣ នេះ៕