(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចេញសេចក្តីប្រកាស នាព្រឹកថ្ងៃទី២៩ ខែមេសានេះ បានឲ្យដឹងថា ចំពោះការប្រកួតនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅវិមានកីឡាបាល់ទះនៃពហុកីឡដ្ឋានជាតិអូឡាំពិក បងប្អូនអាចទៅយកសំបុត្រឥតគិតថ្លៃបាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៦.០០ល្ងាចតទៅ ដែលមានចំនួន ៥០០០សន្លឹកសម្រាបចែកដោយឥតគិតថ្លៃ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។

ខាងក្រោមនេះជាតារាងកាលវិភាគរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់កម្មវិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលក្រុមកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមសឹង្ហបុរី, ហ្វីលីពីន និងឥណ្ឌូនេស៊ី។