(ភ្នំពេញ)៖ ថ្មីៗនេះ ធនាគារ ជីប ម៉ុង បានបន្ថែមអត្ថប្រយោជន៍កាន់តែច្រើនជាងមុន សម្រាប់អតិថិជនដែលស្នើកម្ចីទិញរថយន្តថ្មីថ្ងៃនេះ។ មិនត្រឹមតែអាចស្នើកម្ចីបានរហូតដល់ ១០០% នៃតម្លៃរថយន្តប៉ុណ្ណោះទេ អតិថិជនទាំងអស់នឹងទទួលបានកាតសមាជិក Namas.K ភ្លាមៗ ដែលភ្ជាប់មកជាមួយកញ្ចប់សេវាកម្មលាងរថយន្ត យ៉ាងពិសេសរយៈពេល ៦ខែ ដោយឥតគិតថ្លៃ។

បន្ថែមពីនេះ អតិថិជននឹងទទួលបានកាតឥណពន្ធ VISA Classic របស់ធនាគារ ជីប ម៉ុង ដ៏ប្រណិតដែលអាចប្រើប្រាស់បានជុំវិញពិភពលោក និងភ្ជាប់មកជាមួយ ការបញ្ចុះតម្លៃនិងការផ្តល់ជូនពិសេស ពីបណ្តាហាងល្បីៗ ទាំងក្នុងនិងក្រៅប្រទេស។ ប្រូម៉ូសិននេះផ្តល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

សម្រាប់ព័ត៌មានបន្ថែមពីការផ្តល់ជូនពិសេសនេះ៖ https://www.chipmongbank.com.kh/en/publications/promotions/644b8018168876110dd826fd

គួររំលឹកថា កម្ចីទិញរថយន្តរបស់ធនាគារ ជីប ម៉ុង ផ្តល់ជូនទំហំកម្ចីច្រើន ជាមួយអត្រាការប្រាក់ពិសេស និងរយៈពេលកម្ចីរហូតដល់ ៥ឆ្នាំ។ លើសពីនេះ លោកអ្នកក្លាយជាម្ចាស់រថយន្តពេញសិទ្ធិ និងមានសេរីភាពក្នុងការប្រើប្រាស់ ដោយធនាគារមិនតម្រូវឱ្យភ្ជាប់ប្រព័ន្ធ GPS ឬ មានធានារ៉ាប់រងនោះទេ។ កាន់តែងាយស្រួល និងសក្ដិសមសម្រាប់លោកអ្នក ដែលត្រូវការរថយន្តសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

លោកអ្នកអាចដាក់ស្នើកម្ចីទិញរថយន្តរបស់ធនាគារ ជីប ម៉ុង ឥឡូវនេះនៅតាមសាខាធនាគារ ជីប ម៉ុងទាំងអស់ បានយ៉ាងងាយស្រួល និងការពិគ្រោះយោបល់ជាមួយភ្នាក់ងារបម្រើអតិថិជន ប្រកបដោយវិជ្ជាជីវៈរបស់ធនាគារ ជីប ម៉ុង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខ៖ 081 / 066 811 911 ៕