(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នឹងរៀបចំសារជាថ្មីនូវកម្មវិធីតន្ដ្រីចុងសប្ដាហ៍ Weekend Buzz ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ខាងមុខនេះ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៨យប់ នៅជាន់ទី១។ ថ្ងៃចុងសប្ដាហ៍ អាចមកលំហែអារម្មណ៍បែប Chill Chill ជាមួយនឹងការប្រគុំតន្ត្រីពិរោះៗ ដែលចូលរួមដោយតារាចម្រៀងដ៏ស្រស់សោភា កញ្ញា ឈីន រតនៈ អមជាមួយម្ហូបឆ្ងាញ់ៗនៅក្នុងពិព័រណ៍អាហារ ការបញ្ចុះតម្លៃ ការចាប់រង្វាន់ និងលេងហ្គេមសប្បាយៗជាច្រើនទៀត។

ជាមួយពិព័រណ៍អាហារ អតិថិជននឹងបានភ្លក់អាហារជាច្រើនប្រភេទច្រើនជម្រើសរួមមាន នំខ្មែរ ភីហ្សា ការ៉េមដូង ដំឡូងបំពង និងអាហារជាច្រើនមុខដ៏សម្បូរបែបទៀត។ មិនត្រឹមតែប៉ុណ្ណោះ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉លផ្ដល់ជូនប្រូម៉ូសិនពិសេសៗតាមបណ្តាហាងម៉ាកល្បីៗដូចជា៖ ហាងលក់សម្លៀកបំពាក់ ASICS , ហាងលក់សម្លៀកបំពាក់ Wavera, ភោជនីយដ្ឋាន Papa John’s Pizza Cambodia, Potato Corner, The Dough Room, រោងភាពយន្ត Legend Premium , កន្លែងកម្សាន្ត Doozii, ហាងលក់ផលិតផលថែរក្សាសម្រស់ Nature Republic, ឱសថស្ថាន Ucare និងហាងល្បីៗជាច្រើនទៀត។

លើសពីនេះ រាល់វិក័យបត្រក្នុងហាងទាំងអស់ដែលចំណាយចាប់ពី ១៥ដុល្លារឡើងទៅ អតិថិជននឹងទទួលបានឱកាសចាប់ប៉េងប៉ុង ១ ដង ដើម្បីឈ្នះរង្វាន់ដូចជា៖  ប័ណ្ណបញ្ចុះតម្លៃ ២០%, ឆ័ត្រ, ដបទឹកដ៏ស្រស់ស្អាត និងរង្វាន់ផ្សេងទៀតផងដែរ។ អ្វីដែលពិសេសនោះ សម្រាប់ចន្លោះពីម៉ោង ៣រសៀល ដល់ម៉ោង ៥ល្ងាច ដែលជា Weekend Buzz Hour អតិថិជននឹងទទួលបានការចាប់រង្វាន់រហូតដល់ទៅពីរដងទៀតណ៎។ Wow Wow ពិតជាចំណេញ! មក Weekend Buzz បានទាំងដើរលេងកម្សាន្ដ បានទាំងទិញទំនិញជាមួយប្រូម៉ូសិនពិសេសៗពីហាងជាច្រើនទៀតផង។ ចាំអីទៀត! ជួបគ្នានៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ទាំងអស់គ្នាណា។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាផ្សារទំនើបដែលមានការរចនាដ៏ប្រណិត ទីតាំងធំទូលាយ ពោរពេញទៅដោយសេវាកម្ម និងផលិតផលប្រេនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ ផាសុកភាពខ្ពស់ ព្រមទាំងមានចំណតរថយន្ត និងម៉ូតូយ៉ាងធំទូលាយផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន។

ជីប ម៉ុង រីថែល សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬ កែប្រែលក្ខខណ្ឌណាមួយទៅលើការបញ្ចុះតម្លៃខាងលើនេះ នៅពេលណាក៏បាន និងតាមការសម្រេចចិត្តតែមួយគត់របស់ក្រុមហ៊ុន៕

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/chipmongsensok
ឬទាក់ទងមកលេខ៖  070 822 822 ឬ 096 888 9 888៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល៖
• លេខទូរសព្ទ៖ 066 401 222
• តេលេក្រាម៖ 066 401 222 (@AmKeolong)
• អ៉ីមែល៖ [email protected]