(ភ្នំពេញ)៖ ពិតជាអស្ចារ្យ ផ្សារទំនើបឡាក់គី​ក្រុមហ៊ុនលក់ទំនិញឈានមុខគេក្នុងប្រទេសកម្ពុជា បានបង្កើតកម្មវិធីពិសេសមួយ “Wow Weekend” ធ្វើការបញ្ចុះតម្លៃរហូតដល់ ៥០% រៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ជូនដល់អតិថិជនជាទីគោរពស្រលាញ់ គ្រប់សាខាទាំងអស់ កម្មវិធីនេះផងដែរនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃនេះតទៅ។

អាទិភាពចម្បងមួយរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី គឺជាការផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផលដែលមានគុណភាពខ្ពស់ និងផលិតផលដែលមានតម្លៃសមរម្យទៅលើផលិតផលស្រស់ៗ និងគ្រឿងទេសប្រើប្រាស់ប្រចាំថ្ងៃ។

លោក គីម សេង នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិ បានមានប្រសាសន៍ថា ក្រុមការងាររបស់យើងបានខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ជាមួយនឹងទំនិញស្រស់ៗ និង គ្រឿងទេសជាច្រើនប្រភេទ។

រៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អតិថិជនរបស់យើងអាចរីករាយក្នុងការទិញផ្លែឈើស្រស់ បន្លែ​ សាច់ ភេសជ្ជៈ ផលិតផលប្រើប្រាស់ក្នុងផ្ទះ ឬផលិតផលប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងតម្លៃដ៏អស្ចារ្យ។ ពួកយើងបាននឹងកំពុងព្យាយាមផ្តល់ជូនអតិថិជននូវបទពិសោធន៍ក្នុងការទិញទំនិញទៅកាន់កម្រិតបន្ទាប់ៗទៀត និងផ្តល់ឱកាសជូនទៅដល់អតិថិជនរបស់យើងក្នុងការសន្សំសំចៃផងដែរ។

ជាក់ស្តែង ក្នុងផលិតផលថែរក្សារសុខភាព និងសម្រស់ អតិថិជនរបស់ផ្សារទំនើបឡាក់គីទាំងអស់ អាចរីករាយជាមួយនឹងការបញ្វុះតម្លៃពិសេសទិញ១ថែម១ ទៅលើសាប៊ូទឹកដុះខ្លួនហ្គាឌៀន ដែលមានតម្លៃត្រឹមតែ $3.90 តែប៉ុណ្ណោះ ដែលអតិថិជននឹងទទួលបានសាប៊ូពីរដបដែលមានចំណុះមួយលីត្រក្នុងមួយដបនៅចុងសប្ដាហ៍នេះ។

លោក សេង បានបន្ថែមទៀតថា “ពួកយើងមិនត្រឹមតែផ្តល់នូវទំនិញដែលមានគុណភាព និងតម្លៃសមរម្យប៉ុណ្ណោះទេ ក្នុងនោះផងដែរ ក្រុមការងាររបស់ពួកយើងមានឆន្ទៈយ៉ាងមុតមាំ ក្នុងផ្តល់សេវាកម្មល្អបំផុតជូនទៅដល់អតិថិជនរបស់យើង”។

គោលដៅរបស់ផ្សារទំនើបឡាក់គី និងផ្សារឡាក់គីអ៊ិចប្រេស គឺក្លាយទៅជាហាងទំនិញលក់រាយមួយដែលអតិថិជនអាចស្វែងរកផលិតផលដែលអតិថិជនត្រូវការ រួមមានដូចជា ទំនិញស្រស់ៗ ផលិតផលប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ និងគ្រឿងទេសផ្សេងៗ ជាមួយជម្រើសជាច្រើនប្រភេទនូវម៉ាកយីហោសម្បូរបែបមានប្រភពពីក្នុងប្រទេស និងនាំចូលពីក្រៅប្រទេសដូចជាម៉ាក Meadows, ហ្គាឌៀន (Guardian) Casino និងម៉ាកជាច្រើនផ្សេងៗទៀត។

សូមធ្វើការតាមដានប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់យើង ដើម្បីទទួលបានដំណឹង និងរីករាយជាមួយនឹងការបញ្ចុះតម្លៃរបស់យើង។

Follow Lucky Supermarket social media to stay tuned and discover our promotions –
Facebook: https://www.facebook.com/LuckySupermarketKH
Telegram: https://t.me/Luckysupermarket