(ភ្នំពេញ)៖ កម្មវិធីបើកលក់ទីតាំងថ្មីគម្រោង ផាក លែន 6A នឹងប្រព្រឹត្តឡើងរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ នាវេលាម៉ោង ៨ព្រឹក ដល់ ៦ល្ងាច នៅការិយាល័យលក់ គម្រោង ផាក លែន 6A។

ក្នុងថ្ងៃកម្មវិធីនេះ អតិថិជននឹងទទួលបានការផ្តល់ជូននូវផ្កាយមង្គលសំណាង ៣ដួង ផ្ទួនៗ ដូចជា៖

* ការបញ្ចុះតម្លៃរហូតដល់ $ 24,000 ភ្លាមៗ សម្រាប់អតិថិជនដែលជ្រើសរើសគម្រោង ផាក លែន 6A។
* បង្វិលកងសំណាង យករង្វាន់ជាច្រើនសន្ឋឹកសន្ឋាប់ដូចជា ប័ណ្ណបញ្ចុះតម្លៃរហូតដល់ $ 4,000 ទូរស័ព្ទដៃ iPhone 14 Pro Max, iPad Air, Apple Watch, ប័ណ្ណទឹកប្រាក់ទិញទំនិញពី ផ្សារទំនើប ជីប ម៉ុង $500, ប័ណ្ណសមាជិក The Top Fitness ពេញ ១ឆ្នាំ និងប័ណ្ណស្នាក់នៅ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ១យប់។
* គោលការណ៍បង់ប្រាក់ថ្មី Special25 បង់ប្រចាំខែ តិចជាងមុន ឥតការប្រាក់យូរជាងមុន រហូតដល់ ២៥ ខែ ដែលជាជម្រើសថ្មី ផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការក្លាយជាម្ចាស់ផ្ទះនៅ ជីប ម៉ុង លែន។

គម្រោងផាកលែន 6A ប្រមូលផ្ដុំទៅដោយម៉ូដផ្ទះដ៏ប្រណីតៗជាច្រើនប្រភេទដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ហ្សប ហៅស៍ ដែលរចនាឡើងប្រកបដោយឧត្តមភាព និងផ្តល់នូវជម្រើសជាច្រើនសម្រាប់លោកអ្នកជ្រើសរើសស្របទៅតាមការស្រលាញ់ពេញចិត្ត ជាមួយការបង់ប្រាក់ ផ្តល់ភាពងាយស្រួល និង មានភាពបត់បែន។

គួរបញ្ជាក់ ដែរ ថា គម្រោង ផាកលែន 6A ដ៏ធំជាងគេមួយនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A ដែលជាតំបន់អភិវឌ្ឍ និងមានសក្ដានុពលខ្ពស់សម្រាប់ការប្រកបអាជីវកម្ម និង ការរស់នៅ ដែលជាជម្រើសដ៏ស័ក្តិសមបំផុត សម្រាប់លោកអ្នកក្នុងការរស់នៅ និងប្រកបអាជីវកម្ម។ ជាមួយវត្តមានផ្សារទំនើប ធំជាងគេក្នុងតំបន់ 6A ក្លឹបហោស៍ធំជាងគេដ៏ទំនើបដែលកំពុងលេចរូបរាងឡើងដ៏ស្គឹមស្គៃ និង សួនឧទ្យានបៃតងស្រស់បំព្រង ផ្តល់ជូនមុខងារកម្សាន្តដ៏សម្បូរបែប រួចរាល់សម្រាប់ស្វាមគន៍អតិថិជន។

តោះ កុំឱ្យខកខាន! ជួបគ្នានៅការិយាល័យលក់គម្រោង ផាកលែន 6A ទាំងអស់គ្នាណា ព្រោះឱកាសដ៏ពិសេសនេះ មានត្រឹមតែ ២ ថ្ងៃតែប៉ុណ្ណោះ៕

សូមអញ្ជើញមកទស្សនាជម្រើសផ្ទះដ៏សម្បូរបែប នៅតាមទីតាំងគម្រោងខាងក្រោម៖
ផែនទីគម្រោង ផាក លែន 6A https://bit.ly/ParkLand6A
(https://bit.ly/ParkLand6A?fbclid=IwAR0L6pH3sv5J-C1op7-BiSMc8vJL0-aiGz4Qt9PIQPWVi7XTWm_c4YM1jHw)

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់៖
𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖, chipmongland.com
Telgram: https://t.me/chipmongland

* លើសពីទីលំនៅតែជាផ្ទះដ៏កក់ក្តៅ