(បរទេស)៖ កម្មវិធីផ្ញើសារ Telegram បានប្រកាសពីកែលម្អមុខងារជាច្រើននៅក្នុងកម្មវិធីរបស់ខ្លួនដែលនឹងមកដល់អ្នកប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុននេះ។ ជាមួយនឹងមុខងារ Shareable chat folder, custom wallpapers, better bots, fast scrolling for attachments និងមុខងារថ្មីៗមួយចំនួនទៀតដែល Telegram ត្រៀមដាក់បង្ហាញជាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន PhoneArena នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ចាប់ផ្តើមជាមួយនឹងកំណែចុងក្រោយបំផុតរបស់ Telegram អ្នកប្រើប្រាស់អាចបង្កើត Folder សម្រាប់បែងចែកទីតាំង Chat កាន់តែងាយស្រួលជាងមុន តាមការបញ្ជាក់ពី Telegram គេនឹងយកចិត្តទុកដាក់សំខាន់ទៅលើផ្នែកនេះ។ លើសពីនេះទៅទៀតអ្នកប្រើប្រាស់ក៏អាចចែករំលែកគ្រុបសារ ឬអញ្ជើញនរណាម្នាក់ចូលគ្រុប (invite friend) បានកាន់តែងាយស្រួលដោយគ្រាន់តែផ្ញើ Link គ្រុបនោះទៅកាន់មិត្តភក្កិដែលចង់អញ្ជើញតែប៉ុណ្ណោះ។

ដោយឡែកចំពោះការមកដល់នូវមុខងារថ្មីៗនេះនឹងមកដល់អ្នកប្រើប្រាស់ទាំងអស់របស់ Telegram ទាំងអ្នកប្រើ Android និង iOS ជាដើម។ សម្រាប់មុខងារថ្មីមួយទៀតដែល Telegram សង្កត់ធ្ងន់នោះគឺប្រភេទ «Set Wallpaper» បច្ចុប្បន្នភាពលើកនេះអ្នកប្រើប្រាស់អាចដាក់រូបផ្ទាំងខាងក្រោយនៃឆាត Telegram នឹងអាចលាយបញ្ចូលពណ៌តាមចំណង់ចិត្ត។ ចំណែកឯមុខងារ Bots នៅលើ Telegram វិញនឹងកាន់តែប្រសើជាងមុនបើធៀបទៅនឹង Bots ដែលកម្មវិធីនេះធ្លាប់បញ្ចេញ នេះបើយោងតាម developer telegram។

យោងតាមខ្លឹមសារចេញផ្សាយនេះ Telegram បានគូសបញ្ជាក់ថា ការធ្វើបច្ចប្បន្នភាពទៅលើមុខងារថ្មីៗរបស់ខ្លួន ជាពិសេសមុខងារ scrolling for attachments faster នេះរហ័ស និងលឿនដូចទៅនឹង Shared Media ដែរ។ មានន័យថា អ្នកប្រើប្រាស់អូសមើលសារបានកាន់រហ័សជាងមុន ជាងវៀងបញ្ហាគាំងរអាក់រអួលនៅពេលប្រើប្រាស៕