(ភ្នំពេញ)៖ សេងហុកហេង មានមោទនភាពដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ អោយរៀបចំតង់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនភ្លើង បន្ទប់ទឹក និងបង្គន់ចល័តតាមទីលានប្រកួតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តសៀមរាប សម្រាប់ការប្រើប្រាស់ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូង សម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីខកខានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍នេះ រយៈពេល ៦៤ឆ្នាំ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

ខាងក្រោមនេះជាវឌ្ឍនភាពមួយចំនួននៃការរៀបចំផ្សេងៗ តាមទីលានប្រកួតក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្ត តាមរយៈបណ្តាញព័ត៌មាន FreshNews ទទួលបាន៖