(ភ្នំពេញ)៖ សំបុត្រសម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម U22 ឥណ្ឌូនេស៊ី និងហ្វីលីពីន និងការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា ជួបទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានចែកចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២ថ្ងៃត្រង់នេះបានអស់ហើយ សម្រាប់ទីតាំងចែកនៅមុខពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានចុះទៅដល់ទីតាំងផ្ទាល់។

ទោះជាសំបុត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅថ្ងៃនេះ ត្រូវបានចែកអស់ក៏ដោយ លោកអ្នកអាចទៅរកនៅ The Blue Sports Center, Fan Sport Store, Double H Sport និង Sport Castle Sornthomok បានដែរដោយពុំមានគិតថ្លៃអ្វីទេ។

បើតាមសេចក្តីរាយការណ៍ដដែល សំបុត្រនឹងត្រូវបន្តចែកនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ចាប់ពីវេលាម៉ោង ១០ព្រឹក។

សូមបញ្ជាក់ថា ក្នុង ១នាក់អាចទទួលបាន ២សំបុត្រ ហើយសំបុត្រ ១សន្លឹកអាចប្រើប្រាស់បាន ២ប្រកួតផងដែរ៕