(ភ្នំពេញ)៖ កម្មវិធីកក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឥឡូវនេះ បានដាក់ឱ្យដំណើរការហើយនៅលើ Cambodia 2023 App ដែលអភិវឌ្ឍដោយ Pathmazing , នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

លោកអ្នកអាចកក់សំបុត្រសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនេះ និងទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិរបស់កម្ពុជា ដោយអនុវត្តនូវជំហានដូចខាងក្រោម ៖

១៖ កក់សំបុត្ររបស់អ្នកនៅលើកម្មវិធី Cambodia 2023 App ដោយប្រើប្រាស់គណនីដែលអ្នកបានចុះឈ្មោះ។

២៖ បើកសំបុត្ររបស់អ្នកដោយបង្ហាញកូដ QR របស់អ្នក (ដែលអ្នកនឹងទទួលបាននៅពេលចុះឈ្មោះកក់សំបុត្ររបស់អ្នកដោយជោគជ័យ) នៅតាមទីតាំងទទួលសំបុត្រទាំង ៦កន្លែង ដែលមាននៅផ្សារទំនើប អ៊ីអន ទាំង ៣, Eden Garden, ពហុកីឡដ្ឋានជាតិ មរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមប្រញាប់រួសរាន់ឡើង ! កៅអីមានកំណត់ និងអាចត្រូវបានកក់អស់ក្នុងពេលដ៏ខ្លី។

លក្ខខណ្ឌសម្រាប់ការកក់សំបុត្រដោយឥតគិតថ្លៃ៖

* ម្ចាស់សំបុត្រត្រូវតែប្ដូរសំបុត្ររបស់ពួកគេក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីការកក់ទុក។
* ប្រសិនបើការកក់ត្រូវបានធ្វើឡើងតិចជាង ៣ ថ្ងៃមុនថ្ងៃប្រកួត សំបុត្រត្រូវតែប្តូរវិញ ១ ថ្ងៃមុនថ្ងៃប្រកួត។ ឧទាហរណ៍ ប្រសិនបើហ្គេមចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ការកក់ និងការប្តូរសំបុត្រ នឹងត្រូវបានអនុញ្ញាតរហូតដល់ម៉ោង ៦ ល្ងាចនៅថ្ងៃទី ២៨ ខែមេសា។
* សូមចំណាំថាការកក់ ឬការប្តូរសំបុត្រនឹងមិនត្រូវបានអនុញ្ញាតនៅថ្ងៃហ្គេមនោះទេ។ ជាឧទាហរណ៍ ប្រសិនបើថ្ងៃប្រកួតគឺនៅថ្ងៃទី ២៩ ខែមេសា នោះការកក់ ឬការប្តូរសំបុត្រ នឹងមិនត្រូវបានអនុញ្ញាតនៅទីតាំង ឬតាមរយៈកម្មវិធីនោះទេ៕