(ភ្នំពេញ)៖ បងប្អូនខេត្តកំពង់ចាម សូមចាំទទួល លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសី លោក ខាន់ ជេមស៍ កញ្ញា យូរី លោក កែវ វាសនា លោក អ៊ីណូ លោក ចឺម កញ្ញា លីនដា និងតារាចម្រៀងជំនាន់ថ្មីជាច្រើនរូបទៀតនៅថ្ងៃទី២២និង២៣ផង ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ចាប់ពីម៉ោង៦ល្ងាចតទៅ។

កាន់តែពិសេសសម្រាប់អ្នកគាំទ្រ ដែលទៅទស្សនាផ្ទាល់ កម្មវិធីនឹងមានការចាប់រង្វាន់ធំគឺម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ២គ្រឿង ដោយគ្រាន់តែបងប្អូនជាវផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ (IZE) ភេសជ្ជៈ អិចប្រេស (EXPREZ) រសជាតិស្រ្តប៊ែរី និងទឹកពិសា កម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ។

ចុងសប្តាហ៍ កុំភ្លេចមកកំសាន្តជាមួយនឹងការប្រគំតន្ត្រី និងរសជាតិដ៏ឆ្ងាញ់អស្ចារ្យរបស់ CAMBODIA BEER ទាំងអស់គ្នា៕

ពិសាដោយការទទួលខុសត្រូវ