(ភ្នំពេញ)៖ ពិធីចុះកិច្ចព្រមព្រៀងរវាង Norbreeze Collective Asia (NCA) និង ក្រុមហ៊ុន Dara Ventures នៅថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០២៣ នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការពង្រឹងភាពជាដៃគូររវាងភាគីទាំងសងខាងនៅក្នុងគោលបំណងលើកស្ទួយដល់អាជីវកម្មលក់រាយនៃគ្រឿងអលង្ការនិងនាឡិកា ដើម្បីឆ្ពោះទៅកាន់ការរីកចម្រើនថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីនេះដែរ លោក Nam Huynh នាយកប្រតិបត្តិនៃក្រុមហ៊ុន NORBREEZE COLLECTIVE ASIA មានប្រសាសន៍ថា ភាពជាដៃគូរវាង NCA និងក្រុមហ៊ុន Dara Ventures គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងនៅក្នុងការពង្រីកយុទ្ធសាស្រ្តនៃភាពជាដៃគូរពាណិជ្ជកម្មដែលយើងបានចាប់ផ្តើមតាំងពីឆ្នាំ 2018 ជាមួយគោលបំណងបន្តដឹកនាំម៉ាកយីហោគ្រឿងអលង្ការ និង នាឡិកា មួយនេះអោយឈានមុខគេក្នុងទីផ្សាររបស់ប្រទេសកម្ពុជានៅក្នុងឆ្នាំបន្តបន្ទាប់ទៅមុខទៀត។

លោក Nam Huynh បានមានប្រសាសន៍បន្តថា “យើងមើលឃើញថាប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយដែលស្ថិតនៅចក្ខុវិស័យឆ្នាំ 2030 របស់ Norbreeze Group ហើយយើងជឿជាក់ថាក្រុមហ៊ុន Dara Ventures អាចបន្តដឹកនាំ Pandora អោយមានការរីកលូតលាស់និងមានការគាំទ្រកាន់តែច្រើនឡើង”Norbreeze Collective Asia ដែលជាសមាជិករបស់ Norbreeze Group គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខគ្រឿងអលង្ការ Pandora ប្រចាំតំបន់ឥណ្ឌូចិន ដោយក្នុងនោះរួមមានប្រទេស វៀតណាម, និងកម្ពុជាផងដែរ។

បច្ចុប្បន្ននេះ NCA បាន បើកដំណើរការទីតាំងលក់សរុបចំនួន 39 កន្លែងនៅទូទាំងប្រទេស ហើយបានបង្កើតទីស្នាក់ការកណ្ដាលរបស់ខ្លួននៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្រុមហ៊ុន Dara Ventures គឺជាក្រុមហ៊ុនចែកចាយ និងលក់រាយរបស់ OCIC Group ដែលជាក្រុមហ៊ុនមួយដែលឈានមុខគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2000 មកម៉្លេះ។ ជាមួយគ្នានេះដែរ Dara Ventures កំពុងតែបន្តការយកចិត្តទុកដាក់ក្នុងការដឹកនាំដំណើរការហាងលក់រាយទាំង 5 កន្លែងរបស់ Pandora នៅក្នុងទីក្រុងភ្នំពេញ។

«យើងមានសេចក្តីរំភើបរីករាយក្នុងការបន្តអភិវឌ្ឍអាជីវកម្មលក់រាយរបស់យើងបន្ថែមទៀតនៅក្នុងទីផ្សារដ៏មានសក្ដានុពលរបស់ប្រទេសកម្ពុជា ដោយមានការគាំទ្រពី ក្រុមហ៊ុន Norbreeze Collective Asia ។ សម្រាប់អាជីវកម្មរបស់យើង យើងជឿជាក់ថា គ្រប់អតិថិជនទាំងអស់ចង់បាននូវគ្រឿងអលង្ការនិងនាឡិកាដែលមានគុណភាពខ្ពស់និងមានជម្រើសច្រើនដែលពួកគេអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ ជាការតបស្នងដល់ការគាំទ្ររបស់ អតិថិជនមកលើអាជីវកម្មរបស់យើងអស់រយៈពេល 5 ឆ្នាំចុងក្រោយនេះ យើងសន្យាថានឹងបន្តពង្រីកវត្តមានរបស់ម៉ាកយីហោមួយនេះអោយមានកាន់តែច្រើននៅលើទីផ្សារ ។ ភាពជាដៃគូមួយនេះសបញ្ជាក់ពីសក្ខីភាពនិងទំនុកចិត្តពីក្រុមហ៊ុន Norbreeze Collective Asia ដែលជាក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងវិស័យលក់រាយ ដើម្បីពង្រីកម៉ាកយីហោអន្តរជាតិមួយនេះនៅក្នុងប្រទេសកម្ពុជា»៕