(កូរ៉េ)៖ ក្រុមចម្រៀង K-POP Billlie បានលុបចោលសកម្មភាពសិល្បៈរបស់ខ្លួនភ្លាមៗ បន្ទាប់ពីមរណភាពរបស់តារាចម្រៀង Moonbin សមាជិកក្នុងក្រុម Astro ដែលជាបងប្រុសរបស់តារាស្រី Moon Sua សមាជិក Billlie។ ដំណឹងនេះ ត្រូវបានប្រកាសដោយភ្នាក់ងារក្រុម គឺ Mystic Story នៅថ្ងៃព្រហស្បតិ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

Moonbin អាយុ ២៥ឆ្នាំ ត្រូវបានគេរកឃើញស្លាប់ នៅក្នុងអាផាតមិនរបស់លោក ក្នុងតំបន់ Gangnam។ មូលហេតុពិតប្រាកដនៃការស្លាប់ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ខណៈប៉ូលីសក្រុង Seoul បានបញ្ជាក់ថា ពួកគេកំពុងស្រាវជ្រាវបន្ត តាមរយៈការធ្វើកោសល្យវិច្ច័យ។

ក្រុមហ៊ុនចម្រៀង Mystic Story របស់ក្រុមចម្រៀង Belllie បានចេញសេចក្តីប្រកាសថា សកម្មភាពសិល្បៈ ដែលបានគ្រោងទុកសម្រាប់សប្តាហ៍នេះ ត្រូវបានលុបចោល ឬពន្យារពេល។ ទាក់ទងនឹងកាលវិភាគពីព្រឹត្តិការណ៍នេះ នឹងធ្វើបច្ចុប្បន្នភាពម្តងទៀត។

គួរជម្រាបថា Belllie មិនមែនជាក្រុមតែមួយដែលលុបចោលសកម្មភាពសិល្បៈ ដោយសារតែការស្លាប់របស់តារាប្រុស Moonbin នោះទេ សូម្បីតែការប្រគំតន្ត្រីរបស់អ្នកគាំទ្រ ASTRO Moonbin និង Sanha នៅទីក្រុងម៉ាកាវ ក៏ត្រូវបានលុបចោលជាផ្លូវការផងដែរ បន្ទាប់ពី Moonbin លាចាកលោក៕