(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ទទួយបាននៅដៃគូចលនូបត្ថម្ភផ្នែកភេសជ្ជៈកូកា-កូឡា (COCA-COLA) សម្រាប់ជាការឧបត្ថម្ភបន្ថែមជួយដល់កីឡាករ ជាភេសជ្ជៈមានកម្រិតស្តង់ដារល្អ, នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងក្រោយពេលចុះ MOU នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

 លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា ភេសជ្ជៈកូកា-កូឡា គឺជាប្រភេទភេសជ្ជៈ ដែលជាដៃគូជាមួយគណៈកម្មការអូឡាំពិកអន្តរជាតិ ចឹងការទទួលយកពេលធ្វើព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដែលជាភេសជ្ជៈមានរសជាតិកម្រិតស្តង់ដារល្អ ដោយអាចផ្តល់ជូនក្រុមការងារ ជាពិសេសកីឡាករ-កីឡាការិនី អាចទទួលទានបាននៅក្នុងកម្រិតណាមួយដែលមានការអនុញ្ញាត។

លោកបន្តទៀតថា «ចឹងនេះជាដៃគូល្អមួយ ហើយជាការជួយគ្នាទៅវិញទៅមកមួយដ៏ល្អ ក្នុងការឧបត្ថម្ភនៅភេសជ្ជៈមួយដែលមានលក្ខណៈពិសេសអាចទទួលបាននៅជាភេសជ្ជៈស្លាកយីហោជាអន្តរជាតិ ដែលជាដៃគូចលនាអូឡាំពិកនៅលើពិភពលោក។

លោក វ៉ាត់ ចំរើន គូបញ្ជាក់បន្ថែមទៀតថា «គិតមកដល់ពេលនេះ CAMSOC ទទួលបានដៃគូឧបត្ថម្ភជាង ១០ប្រភេទ ដោយឡែកភេសជ្ជៈកូកា-កូឡា ជាក្រុមហ៊ុនដៃគូថ្នាក់លេខ១ នឹងចុងក្រោយគេ»

សូមបញ្ជាក់ផងថា ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជាលើកដំបូង ក្រោយរង់ចាំរយៈពេល ៦៤ឆ្នាំកន្លងមកនេះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៥-១៧ ខែឧសភា ហើយការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕