(សៀមរាប)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ អិលអូអិលស៉ី នឹងរៀបចំកម្មវិធី លេងហ្គេមឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីការបើកគណនីឌីជីថល iPay Cambodia នៅសកលវិទ្យាល័យ បៀលប្រាយ សាខាក្រុងសៀមរាប រយៈពេលមួយថ្ងៃពេញចាប់ពីម៉ោង ៨ព្រឹករ រហូតដល់ម៉ោង ៥ល្ងាច។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់បងប្អូនក្នុងខេត្តសៀមរាប ដែលមានបំណងបើកគណនីឌីជីថល iPay Cambodia របស់ អិលអូអិលស៉ី ដែលជាសេវាធនាគារចល័ត ផ្តល់មុខងារជាច្រើនសម្បូរបែប អាចបើកបានភ្លាមៗជាមួយក្រុមការងារ អិលអូអិលស៉ី ផ្ទាល់ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណមកជាមួយ ថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនត្រលប់មកវិញទៀតដូចជា ប៊ិច សៀវភៅ មួក និងប្រតិទិនដ៏ស្រស់ស្អាតភ្លាមៗ ជាពិសេសរង្វាន់ជាទឹកប្រាក់សុទ្ធចាប់ពី 2$-20$។

iPay Cambodia គឺជា កម្មវិធីធនាគារចល័តតាមរយៈទូរសព្ទដៃ ដែលបង្កើតឡើងដោយ អិលអូអិលស៉ី។ តាមរយៈកម្មវិធីនេះ អនុញ្ញាតឱ្យអតិថិជន ធ្វើប្រតិបត្តិការនានានៅលើគណនីប្រាក់សន្សំរបស់ខ្លួន បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ អតិថិជនអាចធ្វើប្រតិបត្តិការបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព ដែលរួមមានដូចជា៖ ពិនិត្យមើលសមតុល្យគណនី ផ្ទេរប្រាក់ (ក្នុងរង្វង់ អិលអូអិលស៉ី ឬឆ្លងធនាគារ) បើកគណនីប្រាក់បញ្ញើមានកាលកំណត់ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ និងប្រតិបត្តិការជាច្រើនទៀត។

ជាពិសេសលោកអ្នកនឹងទទួលបានពិន្ទុសន្សំប្តូរជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រាល់ពេលធ្វើប្រតិបត្តិការតាមរយៈ iPay Cambodia។ លោកអ្នកអាចទាញយកកម្មវិធី iPay Cambodia តាមរយៈ App Store ឬ Play Store។

អត្ថប្រយោជន៍៖

* ធ្វើប្រតិបត្តិការដោយឥតគិតកម្រៃសេវា
* ធ្វើប្រតិបត្តិការបានគ្រប់ទីកន្លែង និងពេញ ២៤ម៉ោង
* ទូទាត់វិក្កយបត្រ ទឹក ភ្លើង បានគ្រប់ទីកន្លែង មិនអស់ថ្លៃសេវា
* ងាយស្រួលស្វែងរក Merchant របស់ អិលអូលអិលស៉ី ដើម្បីធ្វើការទូទាត់
* ទទួលបានពិន្ទុសន្សំប្តូរជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រាល់ពេលធ្វើប្រតិបត្តិការណាមួយតាមរយៈ iPay Cambodia
* ងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់៕