(ភ្នំពេញ)៖ ចូលឆ្នាំខ្មែរ៣ថ្ងៃជាមួយការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert សហការរវាង CAMBODIA BEER និងផលិតកម្ម Galaxy អ្នកកំពង់សោមសប្បាយហួសថ្លែងដោយព្រឹត្តិការណ៍តន្ត្រីពាំនាំផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និងភាពសប្បាយរីករាយដល់បងប្អូននៅខេត្តព្រះសីហនុ ជាមួយល្បែងកំសាន្តប្រជាប្រិយរួមជាមួយនឹងបទចម្រៀងចង្វាក់បែបខ្មែរ។

នៅចុងសប្តាហ៍នេះ Cambodia Mega Concert នឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី២២ និងទី២៣ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗរួមមាន៖ ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាថ្មីៗជាច្រើនដួងទៀត។

លើសពីនេះក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីក៏មានការចាប់ឆ្នោតផ្សងសំណាងរកម្ចាស់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន២រូបផងដែរ។ ដើម្បីមានឱកាសក្នុងការក្លាយជាម្ចាស់ម៉ូតូ Honda Dream ស៊េរីថ្មី លោកអ្នកគ្រាន់តែជាវផលិតផល Cambodia Beer ភេសជ្ជៈប៉ូវកម្លាំង WURKZ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ភេសជ្ជៈ Exprez រសជាតិស្រ្តប៊ែរី ទឹកក្រូច IZE និងទឹកបរិសុទ្ធ កម្ពុជា នៅតាមស្តង់ដែលមានលក់នៅក្នុងបរិវេណប្រគំតន្ត្រី លោកអ្នកនឹងទទួលបានឆ្នោតយកមកផ្សងសំណាងយកម៉ូតូភ្លាមៗ។

ចូលរួមទទួលនូវបទពិសោធន៍ដ៏អស្ចារ្យមួយនេះជាមួយនឹងរសជាតិដ៏ស្រស់របស់ CAMBODIA BEER នាចុងសប្តាហ៍នៅ ភូមិព្រៃសខាងលិច ជាប់វត្តអង្គមេត្រី រាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ល្ងាចតទៅ៕