(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះ ការប្រគំតន្ត្រីទេចរណ៍ឆាកដ៏ធំរបស់ The Voice x Cambodia Beer Tour Concert នឹងធ្វើដំណើរទៅជួបបងប្អូននៅខេត្តត្បូងឃ្មុំហើយដោយមានទីតាំងនៅបរិវេណរង្វង់មូលទីរួមខេត្តត្បូងឃ្មុំហើយការប្រគំតន្ត្រីមានរយៈពេលរហូតដល់ទៅ២ថ្ងៃ។

វត្តមានតារាចម្រៀងកំពូលៗប្រចាំផលិតកម្មហង្សមាសរួមមាន ឱក សុគន្ធកញ្ញា, ឆន សុវណ្ណរាជ, ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ និងតារាចម្រៀងថ្មីៗជាច្រើនទៀតដែលនឹងនាំយកចម្រៀងច្រើនបែបច្រើនចង្វាក់ជូនពុកម៉ែបងប្អូនទស្សនានិងសន្តាប់កំសាន្តនាពេលចុងសប្តាហ៍។

កាន់តែពិសេសសម្រាប់បងប្អូនដែលអញ្ជើញមកទស្សនាផ្ទាល់ កម្មវិធីនឹងមានការចាប់រង្វាន់ជាច្រើនដែលរង្វាន់ធំនោះគឺម៉ូតូ Honda Click ស៊េរីថ្មី ចំនួន២គ្រឿង។ ដើម្បីមានឱកាសក្នុងការឈ្នះរង្វាន់ម៉ូតូ បងប្អូនគ្រាន់តែជាវនូវផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំង WURKZ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូច IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកបរិសុទ្ធ កម្ពុជា ដែលមានលក់តាមស្តង់ក្នុងទីធ្លាប្រគំតន្ត្រីនោះ បងប្អូននឹងទទួលបានសន្លឹកឆ្នោតមកបំពេញព័ត៌មានដើម្បីឈ្នះរង្ចាន់ម៉ូតូភ្លាមៗនៅនឹងទីកន្លែងប្រគំតន្ត្រី។

ចាំអីទៀត? ថ្ងៃទី២២ និងទី២៣ ម៉ោង៦ល្ងាចមកមើលការប្រគំតន្ត្រីទាំងអស់គ្នា៕

សម្រាប់បងប្អូនដែលមិនបានទៅក៏អាចមើលការ Live ផ្ទាល់បានដែរពី៖ https://www.facebook.com/cambodiabeer