(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមអរគុណដល់អតិថិជនទាំងអស់ដែលបានចូលមកលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករនិងជាវភេសជ្ជៈពីស្តង់ទាំងពីររបស់ CAMBODIA BEER និង ភេសជ្ជៈ EXPREZ និងការប្រគំតន្ត្រី CAMBODIA PREMIUM DRAFT BEER CONCERT នៅពេលអង្គរសង្រ្កាន្តទាំង៣ថ្ងៃបង្កើតនូវភាពសប្បាយរីករាយនិងទស្សនីយភាពដ៏អស្ចារ្យសម្រាប់ឆ្នាំ២០២៣នេះ។

ពេលរាត្រីកាន់តែកក្រើកញាប់ញ័រជាមួយការប្រគំតន្ត្រីដ៏ធំសម្បើមរបស់ CAMBODIA PREMIUM DRAFT BEER CONCERT ដោយមានតារាកំពូលៗជាច្រើនមកចូលរួមដូចជា៖ អ្នកនាង សុខ ពិសី លោក ហេង ពិទូ អ្នកនាង ពេជ្រ សូលីកា លោក ហ្សូណូ អ្នកនាង បាន មុន្នីល័ក្ខ ក្រុម Nevermind Band ក្រុម La Cima Cartel DJ Mia និង DJ ជាច្រើនរូបទៀត។

ទាំងនេះគឺជាទិដ្ឋភាពដ៏អស្ចារ្យមួយសម្រាប់ឆ្នាំថ្មីនេះ។ ជួបគ្នាម្តងទៀតនៅឆ្នាំក្រោយ!៕