(ភ្នំពេញ)៖ នាពេលថ្មីៗនេះ គម្រោង Bay of Lights ដែលជាគម្រោងអភិវឌ្ឍន៍លំដាប់ថ្នាក់ពិភពលោក និងធំបំផុតមួយរបស់កម្ពុជា បានធ្វើសេចក្តីប្រកាសដ៏សំខាន់មួយ អំពីការទទួលបានជោគជ័យ ក្នុងការចុះនូវកិច្ចព្រមព្រៀងសហការរវាងក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក (ដែលជាក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍នៃគម្រោង Bay of Lights) និងក្រុមហ៊ុន ម៉ាសវើក ឯ.ក (ឬហៅថា "Masswork") ក្នុងការវិនិយោគសាងសង់ទីលានវាយកូនហ្គោល Greg Norman Signature នៅ Bay of Lights។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Sailing Club Leisure Group (ឬហៅថា "SCLG") ដើម្បីធ្វើការសាងសង់គម្រោងកម្សាន្តចំនួនពីរ របស់ខ្លួននៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

គម្រោង Bay of Lights គឺជាគម្រោងផ្តួចផ្តើមដ៏សំខាន់មួយសម្រាប់លំហូរឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ហើយការវិនិយោគទីលានវាយកូនហ្គោលលំដាប់ពិភពលោកនេះ នឹងជួយពង្រឹងបន្ថែមនូវការទាក់ទាញចំពោះឥស្សរជនធុរកិច្ចសំខាន់ៗក្នុងតំបន់។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងដ៏សំខាន់ជាមួយ Masswork នេះ នឹងបង្កើតឱ្យមានការលេចឡើងនូវទីលានវាយកូនហ្គោលដែលមានរន្ធទីចំនួន ១៩រន្ធ ដែលរួមជាមួយនឹងកន្លែងលេងអនុវត្ត ដែលបំពាក់នូវគ្រឿងបរិក្ខាទំនើបបំផុត រួមទាំងមានកន្លែងបើកបរ និងទីលានលេងខ្លីៗផងដែរ (ទីលានវាយកូនហ្គោល) ដែលទាំងអស់នេះនឹងត្រូវបានសាងសង់ក្នុងកម្រិតស្តង់ដារខ្ពស់បំផុត ដោយប្រើនូវបច្ចេកវិទ្យាចុងក្រោយបំផុត និងប្រកបដោយនិរន្តរភាព។

លោក Ian Tan អ្នកនាំពាក្យរបស់ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន (Canopy Sands Development) បានថ្លែងថា គម្រោងនេះនឹងជួយជំរុញបន្ថែមនូវវិសាលភាពវិស័យទេសចរណ៍ក្នុងតំបន់ និងជួយបំពេញដល់តម្រូវការរបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ ហើយការសាងសង់ទីលានវាយកូនហ្គោល Greg Norman Signature និងគ្រឿងបរិក្ខារនានានឹងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនាដើមត្រីមាសទី ២ នៃឆ្នាំនេះ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៦។

ខណៈដែល Sailing Club Beach Club និង Sailing Club Resort ជាផ្នែកមួយនៃគម្រោងរបស់ ខានូភី សែន ឌីវេឡុបម៉ិន ក្នុងការប្រែក្រុងព្រះសីហនុ ឲ្យទៅជាតំបន់លំហែកម្សាន្តលំដាប់ថ្នាក់ពិភពលោក លោក Ian បានរំលឹកជាថ្មីថា ជំនាញរបស់ SCLG នឹងនាំមកនូវភាពទំនើបកម្រិតថ្មី លំបាប់ថ្នាក់អន្តរជាតិមកកាន់តំបន់លំហែរកម្សាន្ត នៃក្រុងព្រះសីហនុ។

លោកបានបន្ថែមថា «បេសកកម្មរបស់យើងគឺការផ្តល់ជូននូវបរិយាកាសដ៏រស់រវើកនៃភាពសប្បាយរីករាយ និងក្តីរំភើបសម្រាប់ភ្ញៀវទេសចរ ប្រជាជនក្នុងស្រុក និងអ្នកប្រកបអាជីវកម្ម ។ សហការរួមគ្នា យើងចង់ផ្តល់នូវសេវាកម្មប្រសើរជាងមុន បូករួមតម្លៃ និងការចូលទៅកាន់កន្លែងទាក់ទាញដ៏ពិសេសមិនធ្លាប់មានពីមុនមក ។ Bay of Lights នឹងជាកន្លែងមួយដែលអាច ឲ្យយើងរួមបញ្ចូលគ្នានូវទិដ្ឋភាពផ្សេងៗនៃវិស័យទេសចរណ៍»។

ទាំងកិច្ចព្រមព្រៀងជាមួយ ម៉ាសវើក និង SCLG គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ ខានូភី សែន ឌីវេឡុបម៉ិន និងក្រុងព្រះសីហនុ។ បើកដំណើរការនៅឆ្នាំ ២០១៩ Bay of Lights មានសង្ឃឹមក្នុងការផ្តល់ការងាររាប់ពាន់ និង កំណើនសេដ្ឋកិច្ចដល់កម្ពុជា៕