(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរយើង ទើបតែកន្លងផុតទៅកាលពីសប្តាហ៍មុននេះ ហើយនេះអាចជាពេលវេលាដ៏ល្អផងដែរ ក្នុងការជ្រើសរើសម៉ូតូថ្មី បន្ទាប់ពីបងប្អូនបានចំណាយថវិកាមួយចំនួន សម្រាប់ថ្ងៃឈប់សម្រាកកន្លងមក! ស្តាប់មើលទៅអាចចំលែកបន្តិច ទិញម៉ូតូក្រោយចូលឆ្នាំ ប៉ុន្តែជាការពិតណាស់មានបងប្អូនយើងមួយចំនួន បានសន្សំលុយទុកខ្លះក្រោយចូលឆ្នាំ ដើម្បីទិញរបស់ថ្មីៗក្រោយពេលដើរលេងរួច។

ក្នុងឱកាសពិសេសនេះផងដែរ ប្រសិនបើបងប្អូនចាប់អារម្មណ៍ជាមួយម៉ូតូ Royal Enfield នេះអាចជាពេលដ៏សាកសមក្នុងការជ្រើសរើស ព្រោះស្តុកថ្មីក៏ទើបមកដល់ជាមួយនឹងប្រូម៉ូសិនដ៏ពិសេសបំផុតសម្រាប់ ម៉ូឌែល Meteor 350cc។ មុនពេលចូលឆ្នាំខ្មែរ ម៉ូតូ Royal Enfield មានការលក់ចេញច្រើនគួរសមទាំងតាមបណ្តាញសង្គមហ្វេសបុក និងទាំងការតាំងបង្ហាញតាមផ្សារទំនើបនានាដូចជាផ្សារអ៊ីអន និងម៉ាក្រូជាដើម។

ការជ្រើសរើសជាមួយនឹងម៉ូតូ Royal Enfield លោកអ្នកមានជម្រើសជាច្រើនពណ៌ទៅតាមចំនង់ចំនូលចិត្តខុសៗគ្នា ដូចជាម៉ូឌែល Classic 350cc មានរូបរាង ឌីហ្សាញ៤ប្រភេទ និង១២ពណ៌! ម៉ូឌែល 350 Classic Reborn ទទួលបានការរចនាតាមគម្រូដើមនៃ Royal Enfield Classic 500 កំពូលម៉ូឌែលរបស់ម៉ាកយីហ៊ោ Royal Enfield។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកស្រលាញ់ប្រភេទបែបទាន់សម័យដូច Cruiser នៅក្នុងក្រុងកម្លាំង ៣៥០ដូចគ្នាអ្នកអាចជ្រើសរើសមើល Meteor 350 ងាយស្រួលជិះក្នុងទីក្រុង និងធ្វើឲ្យការបើកបរប្រចាំថ្ងៃ របស់អ្នកកាន់តែមានផាកសុខភាព និងភាពជឿជាក់។
ជាមួយនឹងការផ្តល់ជូនដ៏ពិសេសបំផុតក្នុងសប្តាហ៍នេះ សម្រាប់តែ៨គ្រឿងតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកកម៉្មង់ពណ៌ណាមួយនៃម៉ូឌែល Meteor 350cc អ្នកនឹងទទួលបានការប្តូរប្រេងដោយឥតគិតថ្លៃចំនួន២ ដង, កាតចាក់ប្រេងឥន្ធនៈចំនួន១០០ដុល្លារ និងប័ណ្ណទិញទំនិញដូចជាមួកការពារ សម្លៀកបំពាក់ និងឈុត Royal Enfield Apparel ផ្សេងទៀតផងដែរ។

ជាមួយនិងម៉ូឌែលអ្នកប្រម៉ាញ់វ័យក្មេងថ្មី នៅក្នុងទីក្រុងរបស់ Royal Enfield នោះគឺ Hunter 350cc ដែលអាចជ្រើសរើសបានជាមួយពណ៌ស្រស់ស្អាតជាច្រើន ហើយមានពីរប្រភេទនោះគឺ Rebel & Dapper. Hunter 350cc បានឆក់យកបេះដូងអតិថិជនកាន់តែច្រើនជាងមុន ដោយសារតែឈ្មោះរបស់វា ជាពិសេសតាមតាមរយៈអ្នកគាំទ្រវិស័យម៉ូតូធំទាំងអស់ ជាមួយនឹងកម្លាំង 350cc ក្នុងតម្លៃសមរម្យបំផុតត្រឹមតែ 3xxx$ ជាងប៉ុណ្ណោះ។

ជាពិសេសប្រសិនបើលោកអ្នកមានគំរោងដើរលេងកម្សាន្ត ក្រោយពេលចូលឆ្នាំជាមួយនឹងការធ្វើដំណើរបែបផ្សងព្រេង លោកអ្នកអាចសាកល្បងបាន ជាមួយនឹង Royal Enfield Scram 411cc ឬ Himalayan 411cc សម្រាប់ពីរម៉ូឌែលនេះ គឺសាកសមបំផុតសម្រាប់ការធ្វើដំណើរទាំងផ្លូវរាបស្មើរ និង ផ្លូវ Off-Road។

ម៉ាស៊ីនល្អបំផុត និងទំនើបចុងក្រោយ ដែលបំពាក់ដោយរន្ធសាក USB និង ប្រព័ន្ធហ្វ្រាំង ABS សុវត្ថិភាព គឺជាអ្វីដែលអ្នកត្រូវការបំផុតក្នុងការធ្វើដំណើរផ្លូវឆ្ងាយ! ផ្សារភ្ជាប់ខ្លួនរបស់អ្នកជាមួយនឹងធម្មជាតិ រឺក៏ស្វែងរក Vitamin Sea នៅក្រុងព្រះសីហនុ ឬខេត្តកែប មែនទេ? អ្នកអាចសាកល្បងបានជាមួយ Royal Enfield Interceptor 650cc ឬ Classic 500cc តាមរយៈផ្លូវល្បឿនលឿន ពីក្រុងភ្នំពេញ-ដល់ក្រុងព្រះសីហនុ៕