(បរទេស)៖ ខ្សែបម្រើ James Rodriguez បានចែកផ្លូវជាមួយ Olympiacos ក្លាយជាកីឡាករមិនតម្លៃផ្ទេរជាថ្មីបន្តទៀត បន្ទាប់ពីកិច្ចសន្យាត្រូវបានបញ្ចប់ដោយមានប្រសិទ្ធិភាពភ្លាមៗ។

រំលឹកផងថា បុរសវ័យ ៣១ឆ្នាំ James បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងរបស់លោកនៅក្លិប Envigado ហើយបន្ទាប់មកក៏ផ្លាស់ទៅក្លិប Banfield នៃលីគអាហ្សង់ទីន, ដ្បិតត្រូវបានគេស្គាល់យ៉ាងច្បាស់នៅអឺរ៉ុប ក្នុងអំឡុងពេលរបស់គេបានប្តូរនៅក្លិប Porto ដោយបានរួមចំណែកឈ្នះពានរង្វាន់ជាច្រើន និងពានរង្វាន់បុគ្គលក្នុងអំឡុងពេល ៣ឆ្នាំនៅក្លិប។

ក្នុងឆ្នាំ២០១៤ ខ្សែបម្រើ James បានផ្ទេរពីក្លិប AS Monaco ទៅកាន់ក្លិប Real Madrid ក្នុងតម្លៃផ្ទេរ ៦៣លានផោន, ដោយបានយកឈ្នះកីឡាករ Radamel Falcao ជាកីឡាករបាល់ទាត់កូឡុំប៊ី ដែលមានតម្លៃថ្លៃបំផុត និងជាកីឡាករដែលមានតម្លៃថ្លៃបំផុតនៅពេលនោះ, ហើយនៅក្នុងរដូវកាលដំបូងរូបគេក៏បានជាប់ឈ្មោះនៅក្នុងលីគ La Liga Team of the Season និងឈ្នះឯកត្តជន La Liga Best Midfielder។

ហើយនៅឆ្នាំ២០១៧ រូបគេបន្តចុះហត្ថលេខាជាមួយក្លឹបអាល្លឺម៉ង់ Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ២ឆ្នាំ, ខណៈនៅរដូវក្តៅឆ្នាំ2២០២០ បានផ្ទេរទៅជាមួយក្លឹប Everton ក្នុងក្របខ័ណ្ឌលីគអង់គ្លេស Premier League នឹងបានបន្តទៅលេងឲ្យក្លិប Al Rayyan៕