(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននៅកម្ពុជា WURKZ World Kun Khmer ឬ WURKZ ប្រដាល់គុនខ្មែរពិភពលោក ឧបត្ថមផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ ចាប់ផ្តើមជាផ្លូវការនៅនៅថ្ងៃទី៨ និងថ្ងៃទី៩ ខែមេសានេះ ដោយមានរយៈពេល២ថ្ងៃជាប់គ្នានៅជិតរង្វង់មូលទុរេន ពហុកីឡាដ្ឋានខេត្តកំពត។

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ WORLD KUN KHMER » ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC ដ៏ធំជាងគេនេះ លោកអ្នកនឹងមានឱកាសជួបផ្ទាល់ ប៉ះផ្ទាល់ មើលផ្ទាល់ការប្រកួតរវាងកីឡាករប្រដាល់ជើងខ្លាំងលំដាប់ប្រទេស ពិសេសកីឡាករអន្តរជាតិជាច្រើនគូ។

នៅថ្ងៃទី៨ និងទី៩នេះផងដែរ កីឡាករប្រដាល់នឹងដណ្តើមយកពាន់រង្វាន់ WURKZ World Kun Khmer និងប្រាក់ឧបត្ថមចំនួន៥ពាន់ដុល្លារសហរដ្ឋអាមេរិកពីភេសជ្ជៈប៉ូវកម្លាំង WURKZ សម្រាប់កីឡាករជ័យលាភី ៦០គីឡូក្រាម និង៦៥គីឡូក្រាម។

កាន់តែពិសេសសម្រាប់អ្នកទៅទស្សនាផ្ទាល់ កម្មវិធី WURKZ World Kun Khmer នឹងមានការចាប់ឆ្នោតរកម្ចាស់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង ដោយបងប្អូនគ្រាន់តែជាវផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដូចជា Cambodia Beer ភេសជ្ជៈប៉ូវកម្លាំង WURKZ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូច IZE ភេសជ្ជៈ អិចប្រេស រសជាតិស្រ្តប៊ែរី និងទឹកបរិសុទ្ធ កម្ពុជា បងប្អូននឹងទទួលបានសន្លឹកឆ្នោតដើម្បីផ្សងយកម៉ូតូភ្លាមៗ។

ទាំងនេះគឺជាផ្ទាំងទស្សនិយភាពដ៏កម្រ ដូច្នេះកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករនៅចុងសប្តាហ៍នេះនៅទីរួមខេត្តកំពតទាំងអស់គ្នា៕

សម្រាប់ព័ត៌មានបន្ថែម៖ https://web.facebook.com/WurkzCambodia