(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហែលទឹក សូមបង្ហាញជូនបញ្ចីសមាសភាពគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ហែលទឹកពាក់ជើងទា (FIN Swimming) សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ (32nd SEA GAMES 2023), នេះបើតាមប្រភពពីសហព័ន្ធបានឲ្យដឹងនាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ផងថា សម្រាប់ការចាប់ផ្ដើមប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

បញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយរង់ចាំរយៈពេល ៦៤ឆ្នាំ នឹងចាប់ផ្តើមបើកប្រារព្ធជាផ្លូវការនាថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈព្រឹត្តិការណ៍អាស៊ាប៉ារ៉ាហ្គេម និងចាប់ផ្តើមចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

ខាងក្រោមនេះជាសមាសភាពគ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ផ្នែកកីឡាហែលទឺកជើងទា ត្រៀងចូលរួមប្រកួតនៅស៊ីហ្គេម ឆ្នាំ២០២៣៖