(បរទេស)៖ នៅក្នុងកម្មវិធី Star Wars Celebration នៅយប់មិញនេះ ខាងក្រុមហ៊ុន Disney បានប្រកាសអំពីភាពយន្តថ្មីចំនួន៣ទៀត។ ក្នុងនោះក៏មានការបង្ហើបថា តារាសម្ដែងស្រី Daisy Ridley នឹងត្រឡប់មកដើរជាតួ Rey Skywalker ម្ដងទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ 

តារាសម្ដែងស្រី Daisy Ridley នឹងត្រឡប់មកដើរជាតួ Rey Skywalker ម្ដងទៀត ដែលសាច់រឿងថ្មីនេះ កើតឡើង ១៥ឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ «Star Wars: The Rise of Skywalker» (បានចាក់បញ្ចាំងកាលឆ្នាំ ២០១៩)។ បន្ថែមពីនេះ នឹងមានការដឹកនាំផលិតភាពយន្តដោយអ្នកស្រី Sharmeen Obaid-Chinoy។ 

គួរជម្រាបថា ដំណឹងនេះ គឺត្រូវបានប្រកាសក្នុងកម្មវិធី «Star War Celevration» នៅទីក្រុងឡុងដ៍ នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ។ ភាពយន្ត Star Wars ចំនួន ២ទៀតនឹង Direct ដោយលោក James Mangold និងលោក Dave Filoni៕