(ភ្នំពេញ)៖ Dara Ventures ដែលជាក្រុមហ៊ុនចែកចាយ និងលក់រាយនៃ OCIC Group បានចុះកិច្ចសហប្រតិបត្តិការដៃគូរពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន Norbreeze Group និងក្រុមហ៊ុន Norbreeze Collective Asia ពីប្រទេសសឹង្ហបុរី និងវៀតណាម ដើម្បីបន្តពង្រឹងនូវអាជីវកម្មរបស់ខ្លួនជាមួយនឹងម៉ាកយីហោអន្តរជាតិល្បីៗ រួមមាន PANDORA និង BERING Timepieces។ កិច្ចសហប្រតិបត្តិការមួយនេះគឺជាការបន្តសិទ្ធក្នុងការចែកចាយផ្តាច់មុខនៃម៉ាក Pandora និង Bering នៅក្នុងប្រទេសកម្ពុជាដែលមានចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ។

ក្រុមហ៊ុន Dara Ventures នៅតែបន្តដឹកនាំម៉ាកយីហោគ្រឿងអលង្ការ និងនាឡិកាលំដាប់អន្តរជាតិដែលមានតម្លៃសមរម្យទាំងនេះអោយឈានមុខគេក្នុងទីផ្សារលក់រាយក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តការមួយនេះជាឱកាសសម្រាប់ប្រជាជនកម្ពុជាទាំងមូលក្នុងការទទួលបាននូវនាឡិកាដែលមានគុណភាពខ្ពស់នៃម៉ាកយីហោដែលមានភាពសាមញ្ញ ថ្លៃថ្នូរ និងរឹងមាំ។ ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Dara Ventures បានធ្វើអោយយុវវ័យជំនាន់ក្រោយរបស់យើងមានភាពងាយស្រួលក្នុងការទិញគ្រឿងអលង្ការលំដាប់អន្តរជាតិ Pandora ដែលផ្តោតសំខាន់ទៅលើរចនាបទដែលពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅនិងក្តីស្រលាញ់។ គ្រប់ពេលដែលចង់ទិញវត្ថុអនុស្សាវរីយ៍ជូនទៅមនុស្សជាទីស្រលាញ់ គ្រប់គ្នាតែងតែនឹកឃើញដល់ Pandora និង Bering ជានិច្ច។

លោក Thierry Tea នាយកប្រតិបត្តិក្រុមហ៊ុន Dara Ventures បានមានប្រសាសន៍ថា "ក្រុមហ៊ុននេះនៅតែរក្សាសន្ទុះនៃភាពរីកចម្រើនរបស់ខ្លួន មិនថាក្នុងអំឡុងពេលដែលពិភពលោកមានវិបត្តិសេដ្ឋកិច្ចក៏ដោយ នេះអាចសបញ្ជាក់ពីលទ្ធផលយ៉ាងល្អប្រសើរនៃម៉ាកយីហោទាំងនេះ និងខ្សែចង្វាក់ផលិតផលរបស់ខ្លួនដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យនៅក្នុងទីក្រុងភ្នំពេញ"។ ក្រុមហ៊ុន Dara Ventures នឹងកំពុងតែពង្រីកទីផ្សាររបស់ខ្លួនជាបន្តបន្ទាប់ស្របពេលសេដ្ឋកិច្ចចាប់ផ្តើមមានស្ថេរភាពឡើងវិញ។ បន្ថែមពីលើការដំណើរការហាងលក់រាយរបស់ខ្លួនចំនូន ៧ កន្លែងរួចមក បច្ចុប្បន្ន ក្រុមហ៊ុន Dara Ventures កំពុងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍលើផ្នែកជាច្រើនដូចជា ការកម្សាន្ត ការរស់នៅប្រចាំថ្ងៃ ការថែរក្សាសម្រស់ និងការចែកចាយ និងលក់រាយ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងកំឡុងឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ទីផ្សារលក់រាយទាំងមូលនៅក្នុងប្រទេសកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត ដែលម៉ាកយីហោមួយចំនួនត្រូវបានបិទ និងខ្លះទៀតត្រូវបានផ្លាស់ប្តូរម្ចាស់ទាំងស្រុង។ ហាងមួយចំនូនត្រូវបានប្រឈមមុខយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងជាមួយនឹងទីផ្សារអ្នកលក់អនឡាញនៅក្នុងប្រព័ន្ធបណ្តាញសង្គម។ លោក Thierry Tea មានភាពជឿជាក់យ៉ាងមោះមុតទៅលើទស្សនវិស័យរយៈពេលវែងរបស់ប្រទេសកម្ពុជា ដោយផ្អែកទៅលើបរិបទក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាការកើនឡើងនៃសន្ទុះក្នុងការទិញទំនិញរបស់ពួកគេ។

គាត់បានបន្ថែមថា កត្តាចំបងក្នុងការបម្រើអតិថិជនគឺតាមរយៈ Omni Channel ដែលជាការធ្វើអោយពួកគេទទួលបានបទពិសោធន៍ក្នុងការទិញទំនិញដោយមានភាពងាយស្រួលមិនថាការបញ្ជាទិញតាមអនឡាញ រឺការអញ្ជើញមកហាងផ្ទាល់ក៏ពួកគេនៅតែអាចទទួលបានទំនិញ និងសេវាកម្មដូចគ្នាដែរ។

អំពី Pandora
មានវត្តមានចាប់តាំងពី 40 ឆ្នាំមុន Pandora គឺជាម៉ាកគ្រឿងអលង្ការធំទីពីរដែលមានហាងជាង ២៧០០កន្លែងទូទាំងពិភពលោក។
ទោះបីជាក្នុងកំឡុងពេលដែលសេដ្ឋកិច្ចទាំងមូលមានភាពវឹកវរដោយជំងឺរាតត្បាត ក៏ Pandora នៅតែអាចទាក់ទាញយុវវ័យជំនាន់ថ្មីជាមួយនឹងខូលិកសិនល្បីៗរបស់ខ្លួន ជាមួយនឹងការខំប្រឹងប្រែងរបស់បុគ្គលិកចំនួន ២៧០០០ នាក់នៅទូទាំងពិភពលោកដែរ។
ទីតាំងហាង Pandora:
- The Olympia Mall (010 733 882)
- AEON Mall 1 (010 733 880)
- AEON Mall 2 (010 733 881)
- Exchange Square (010 733 884)

អំពី Bering
Bering ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ដោយមានតំណាងចែកចាយជាង 7,500 នាក់នៅទូទាំងពិភពលោក និងជម្រើសផលិតផលជាង 1,000 ប្រភេទ ម៉ាកយីហោផ្តោតសំខាន់ទៅលើរចនាបថបែបក្លាសិក សាមញ្ញៗ និងភាពជាប់ធន់បានយូរ។
ទីតាំងហាង Bering:
- Olympia Mall (010 733 882)
- AEON Mall 1 (010 733 880)
- AEON Mall 2 (010 733 881)