(ភ្នំពេញ)៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសផ្តល់ថវិកាចំនួន ១០០០ដុល្លារក្នុងម្នាក់ ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីលនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣។

តាមរយះការចេញផ្សាយដោយគេហទំព័រក្រសួងព័ត៌មានបានបញ្ជាក់ថា ប្រាក់នេះដែរជាការលើកទឹកចិត្តចំពោះកីឡាកររូបនេះ ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃនៃវប្បធម៌ខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិ និងអន្តរជាតិនាពេលថ្មីៗនេះ៕