(ប៉ារីស)៖ ក្លិប Paris Saint-Germain នឹងគ្មានខ្សែបម្រើ Marco Veratti សម្រាប់ដំណើរនៅថ្ងៃសៅរ៍នេះទៅជួបក្រុម Nice ដោយសារតែរបួសសរសៃពួរកែងជើង។ នេះបើយោងការចុះផ្សាយពី Live Score នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិអ៉ីតាលីរូបនេះ បានអវត្តមាននៅក្នុងការហ្វឹកហាត់នាថ្ងៃសុក្រម្សិលមិញ។

PSG បានបញ្ជាក់ថា Verratti បានរងរបួសសរសៃពួរកែងជើង ដែលតម្រូវឲ្យលោកត្រូវឈប់សម្រាក ដើម្បីទទួលការព្យាបាល ដោយមិនបានបញ្ជាក់ពីពេលវេលាត្រឡប់ចូលប្រកួតវិញនោះទេ។

សូមជម្រាបថា PSG កំពុងឈរនៅកំពូលតារាង Ligue 1 ប៉ុន្តែបានធ្លាក់ទម្រង់លេងនាពេលថ្មីៗនេះ ដោយកាត់បន្ថយមកនៅត្រឹមមាន ៦ពិន្ទុប៉ុណ្ណោះនាំមុខក្រុមលំដាប់ទី២ Lens ដែល PSG នឹងត្រូវតទល់ បន្ទាប់ពីដំណើរទៅជួបក្រុម Nice៕