(ភ្នំពេញ)៖ គម្រោងស្ពានបេតុងឫស្សីកែវ ត្រូវបានវិនិយោគសាងសង់នៅពាក់កណ្ដាល់ឆ្នាំ ២០២១ ដែលមានប្រវែង ៩២២ ម៉ែត្រ ទទឹង២០.៥ម៉ែត្រ។

ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង១.២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀប នឹងកម្រាលស្ពានប្រវែង៣៤ម៉ែត្រ បន្ថែមដោយរចនាបទទំនើបដែលមានសរសធំចំនួន ៤បង្គោល និងមានកំពស់រហូតដល់៤០ម៉ែត្រ ចំណាយអស់ទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារ អាមេរិក ។

ស្ពានបេតុងឫស្សីកែវដែលជាស្ពានខ្សែកាបទីមួយ ក្នុងទីក្រុងភ្នំពេញត្រូវបានគេប្រមាណថានឹងក្លាយជាសរសៃឈាម និងច្រកសេដ្ឋកិច្ច ដើម្បីលើកតម្កើនប្រជាប្រិយភាពក្នុងវិស័យអចលទ្រព្យ ការធ្វើចរាចរឆ្លងកាត់ទៅតំបន់ជ្រោយចង្វារកាន់តែងាយស្រួល កាត់បន្ថយគ្រោះថ្នាក់ ការកក់ស្ទះ និងជាពិសេសធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នេះ កាន់តែមានតម្លៃខ្ពស់ជាងមុន។

តាមផែនការ ស្ពាននេះនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុន ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួន ទទួលរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ និងជាម្ចាស់ផ្ទះកីទ្បាប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា «ស៊ីហ្គេម ២០២៣»។

ស្ពាននេះផ្សារភ្ចាប់ខណ្ឌធំៗចំនួនពីរ គឺ ខណ្ឌឫស្សីកែវ ផ្លូវជាតិលេខ៥ ដោយឆ្លងកាត់តាមរង្វង់មូលសុវណ្ណមច្ឆាក្នុងទីក្រុងជ្រោយចង្វារ (មហាវិថី OCIC) ទៅកាន់ផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ។

គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ទៅលើស្ពានថ្មី និងទីក្រុងជ្រោយចង្វារ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា បានកែប្រែមុខមាត់នៃតំបន់នេះគួរឱ្យកាន់តែមានស្តង់ដារ លើកកំពស់សេដ្ឋកិច្ចជាតិ និងទាក់ទាញអ្នកវិនិយោគក្នុងវិស័យដីធ្លី និងអចលនទ្រព្យជាច្រើនងាកមកចាប់អារម្មណ៍តំបន់ជ្រោយចង្វារនេះ និងជាពិសេសតំបន់ជាប់ផ្លូវជាតិលេខ ៦ ច្រើនទ្បើងគួរឱ្យកត់សម្គាល់ ដែលមានគម្រោងរដ្ឋ និងឯកជនធំៗរីកស្គុសស្គាយ ។

ក្រឡេកមកមើលទីក្រុងជ្រោយចង្វារ ដែលជាគម្រោងអភិវឌ្ឈន៍របស់ក្រុមហ៊ុន OCIC វិញ ទីក្រុងមួយនេះហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមហាជន និងអ្នកវិនិយោគផ្សេងៗ នៅពេលដែលមានការសាងសង់ស្ពានប៉ាទ្បេ និងមហាវិថី OCIC ដែលបានជួយសម្រួលចរារណ៍ កាត់បន្ថយការកក់ស្ទះ ធ្វើឱ្យតំបន់ជ្រោយចង្វារកាន់តែជិតផ្ទះខ្លួន និងទាក់ទាញប្រជាប្រិយទីតាំងគម្រោងកាន់តែខ្លាំង បូករួមជាមួយការអភិវឌ្ឍន៍គម្រោងធំៗ របស់ក្រុមហ៊ុនមានដូចជា សួនកម្សាន្តដាយណូស័រ (Dinosaur Alive) គម្រោងផ្ទះវីឡាប្រណិត Chroy Changva Garden គម្រោងអគារពាណិជ្ជកម្មសុវណ្ណមច្ឆា គម្រោងអភិវឌ្ឍន៍ថោន ផ្សារសាគូរ៉ា សកលវិឡាល័យខេមតិច អគារអគ្គនាយកដ្ឋានពន្ធដារ ទីក្រុងរថយន្ត Car City អគាររោងការ មណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC អគារ ប៊ី & វី មេនសិន(Business & Villa Mansion) តំបន់កំសាន្ត និងតំបន់ពាណិជ្ជកម្ម ដែលកំពុងពេញនិយម សម្រាប់ការបើកអាជីវកម្មថ្មី ឬ ពង្រីកអាជីវកម្មដែលមានក្នុងដៃស្រាប់ សុវត្ថិភាពខ្ពស់ ក្នុងការរៀបចំកម្មវិធីផ្លូវការធំៗនានា និងការប្រគុំតន្រ្តីផងដែរ៕