(ភ្នំពេញ)៖ អ្នកខេត្តកំពង់ធំ នឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងសម្រែកហ៊ោរកញ្ជ្រៀវ រំភើបរីករាយ សប្បាយឥតឧបមា ដែលផ្តល់ជូនដោយមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert ធ្វើឡើងនៅថ្ងៃទី០៨ និងទី០៩ ខែមេសា នៅខេត្តកំពង់ធំ ស្រុកកំពង់ថ្ម ឃុំចុងដូង នៅជិតសាលាទួលដំណាក់។

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមនេះ នឹងអង្រួនឆាកតន្រ្តី ព្រមទាំនាំមកនូវបរិយាកាសដ៏អស្ចារ្យជាមួយនឹងតារាចម្រៀងល្បីៗពីផលិតកម្ម Galaxy Navatra មានដូចជា៖ ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក សុវត្ថិ មុនីវណ្ណ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀត។  

កុំភ្លេចត្រៀមខ្លួនចូលរួមទាំងអស់គ្នាណា! លើសពីភាពសប្បាយរីករាយ មហាព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងផ្តល់សំណាងឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន២គ្រឿង ដល់អ្នកទស្សនាផ្ទាល់ដោយធ្វើការចាប់ឆ្នោតផ្សងសំណាង។ នៅតាមស្តង់នៅទីធ្លាប្រគំតន្រ្តី អ្នកនឹងទទួលបានសន្លឹងឆ្នោត ដើម្បីផ្សងសំណាងយកម៉ូតូ Honda Dream ស៊េរីថ្មីភា្លមៗ ដោយអ្នកគ្រាន់តែជាវផលិតផល Cambodia Beer ភេសជ្ជៈប៉ូវកម្លាំង WURKZ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូច IZE និងទឹកបរិសុទ្ធ កម្ពុជា។

គួររំលឹកផងដែរថា កាលពីចុងសប្តាហ៍មុន បងប្អូនខេត្តសៀមរាបដែលបានមកចូលរួមទស្សនាផ្ទាល់ចំនួន ២ រូប បានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពីការចាប់ឆ្នោតផ្សងសំណាង ក្នុងមហាព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ Cambodia Mega Concert រួមមាន៖ នេត្រ ស៊ីសៀវហាំង រស់នៅខេត្តសៀមរាប និង ឈិន សុភស្ស រស់នៅខេត្តស្វាយរៀង។ ឆ្លៀតឱកាសក្នុងការប្រគុំតន្ត្រីនេះ ក្រុមហ៊ុន បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ១គ្រឿង ទៅដល់អតិថិជន Cambodia Beer គឺ ឆាង ឈុន រស់នៅខេត្តសៀមរាប។

អ្នកកំពង់ធំ សូមមកចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលយកសំណាងនេះផង ត្រៀមខ្លួនអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលខិតជិតមកដល់ឆាប់ៗនេះ៕

សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/cambodiabeer