(ភ្នំពេញ)៖ ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert នឹងប្រព្រឹត្តនៅរាជធានីភ្នំពេញ នាចុងសប្តាហ៍នេះ រយៈពេលពីរថ្ងៃគឺទី៨ និងទី៩ នៅឯ OCIC (ជិតរង្វង់មូលនាងមច្ឆា) ចាប់ពីម៉ោង ៤ល្ងាចតទៅដោយមានការចូលរួមពីតារាចម្រៀងល្បីៗដូចជា ឱក សុគន្ធកញ្ញា, ឆន សុវណ្ណរាជ, ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ និងតារាចម្រៀងថ្មីៗជាច្រើនទៀតពីផលិតកម្មហង្សមាស។

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីនឹងមានការចាប់រង្វាន់ម៉ូតូចំនួន ២គ្រឿង និងរង្វាន់ជាច្រើនទៀតដល់ទស្សនិកជនដែលទៅទស្សនាផ្ទាល់ ដោយគ្រាន់តែបងប្អូនទិញផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា Cambodia Beer ភេសជ្ជៈប៉ូវកម្លាំង WURKZ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូច IZE ភេសជ្ជៈ អិចប្រេស រសជាតិស្រ្តប៊ែរី និងទឹកបរិសុទ្ធ កម្ពុជា ដែលមានលក់តាមស្តង់ជាច្រើននៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងយករង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី។

គួរបញ្ជាក់ផងដែរ ការប្រគំតន្ត្រី The Voice x Cambodia Beer Tour Concert កាលពីសប្តាហ៍មុននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអ្នកត្រូវរង្វាន់ Honda Click ស៊េរីថ្មី ២រូបពីការចាប់សន្លឹកឆ្នោតគឺ ផូ រស្មី រស់នៅខេត្តកណ្តាល និង ម៉ើ ហាំហ្សាស់ រស់នៅទីក្រុងភ្នំពេញ។ ក្នុងនោះផងដែរ ក្រុមហ៊ុនក៏មានការប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ៥គ្រឿង ដល់អតិថិជន Cambodia Beer និងរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ២គ្រឿង ដល់អតិថិជនភេសជ្ជៈប៉ូវកម្លាំង WURKZ។

កុំភ្លេចណា! ចុងសប្តាហ៍នេះទៅមើល The Voice x Cambodia Beer Tour Concert នៅ OCIC (ជិតរង្វង់មូលនាងមច្ឆា) ទាំងអស់គ្នា៕

សម្រាប់បងប្អូនដែលមិនបានទៅក៏អាចមើលការ Live ផ្ទាល់បានដែរពី៖ https://www.facebook.com/cambodiabeer