(ភ្នំពេញ)៖ សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរសក្រុមម្ចាស់ផ្ទះ U22កម្ពុជា ប៉ះទីម័រខាងកើត ជាប្រកួតបើកឆាក មុនពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជានេះ នៅថ្ងៃសៅរ៍ ទី២៩ ខែមេសានេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង ៧យប់, ដែលការប្រកួតនេះនឹងប្រារព្ធធ្វើឡើងមុនពិធីបើកព្រឹត្តិការណ៍នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

រំលឹកផងថា សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរសក្រុមម្ចាស់ផ្ទះ U22កម្ពុជា គឺស្ថិតក្នុងពូល A ដែលមាន ក្រុម U22ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, និងទីម័រខាងកើត ដែលនេះជាការចាប់ផ្តើមប្រកួតស្វែងរកពិន្ទុដំបូងរបស់ក្រុមជម្រើសជាតិ U22កម្ពុជាផងដែរ។

ខាងក្រោមនេះជាកម្មវីធីប្រកួតក្នុងវិញ្ញាសាបាល់ទាត់ផ្នែកបុរសសម្រាប់ ៣ប្រកួតបន្តរបស់ក្រុមម្ចាស់ផ្ទះ U22កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣, ប្រកួតលើកទី២ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កម្ពុជា ប៉ះហ្វីលីពីន, ហើយបន្តប៉ះក្រុមមីយ៉ាន់ម៉ា ធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៧ ខែដដែល, ខណៈប្រកួតចុងក្រោយ ប៉ះឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣៕