(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍រយៈពេល២ថ្ងៃ របស់ Cambodia Mega Concert ជាមួយផលិតកម្មសាន់ដេ នឹងបោះជំហានទៅរកខេត្តត្បូងឃ្មុំនៅថ្ងៃទី៨ និងទី៩ខាងមុខនេះ ដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗរួមមាន លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសី លោក ខាន់ ជេមស៍ កញ្ញា យូរី លោក កែវ វាសនា លោក អ៊ីណូ លោក ចឺម កញ្ញា លីនដា និងតារាចម្រៀងជំនាន់ថ្មីប្រចាំផលិតកម្មសាន់ដេផងដែរ។

កាន់តែពិសេសសម្រាប់ទស្សនិកជនដែលទៅទស្សនាផ្ទាល់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានការចាប់ឆ្នោតផ្សងសំណាងរកម្ចាស់ម៉ូតូ Honda Dream ស៊េរីថ្មី រហូតដល់ ២គ្រឿង ដោយបងប្អូនគ្រាន់តែជាវនូវភេសជ្ជសៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនៅបរិវេនក្នុងការប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតហើយបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ។

ជាក់ស្តែង ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert នៅខេត្តកំពង់ស្ពឺកាលពីសប្តាហ៍មុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់ម៉ូតូពីការចាប់ឆ្នោតផ្សងសំណាងមាន គឹម ផេន រស់នៅខេត្តកំពង់ស្ពឺ និង ខូវ គឹមឡុង រស់នៅខេត្តកំពង់ធំ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ជូនទៅដល់អតិថិជន Cambodia Beer រស់នៅខេត្តកំពង់ស្ពឺផងដែរគឺ ម៉ៅ មាន និង លី សុខឌីណា។

បងប្អូននៅឯត្បូងឃ្មុំ កុំភ្លេចមកចូលរួមរាំលេងសប្បាយជាមួយការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert ចុងសប្តាហ៍នេះណា៕

អ្នកមិនបានមកទស្សនាផ្ទាល់ក៏អាចមើលការ Live ផ្ទាល់បានដែរពី៖ https://www.facebook.com/cambodiabeer