(ភ្នំពេញ)៖ បទស្រឡាញ់អ្វីដែលខ្មែរមាន ដែលបង្ហាញការពិតពីកម្ពុជា ជាមួយអត្ថន័យដ៏ជ្រាលជ្រៅពិរោះរណ្ដំ បាននិងកំពុងផ្អើលល្បីល្បាញសាទររីករាយជាមួយមោទនភាពរបស់កម្ពុជា ពីប្រជាជននៅបណ្ដាប្រទេសមួយចំនួន។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃនេះ ក្រោយផលិតកម្ម Galaxy Navatra បញ្ចេញវីដេអូចម្រៀងខ្លី MV Teaser បទស្រឡាញ់អ្វីដែលខ្មែរមាន ទទួលបានប្រជាប្រិយភាពចំណាប់អារម្មណ៍ខ្លាំងមែនទែន ចំពោះស្នាដៃដ៏ចំណានជាមួយទស្សនៈវិស័យវែងឆ្ងាយបង្ហាញអ្វីដែលកម្ពុជាមាន ផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ឲ្យកាន់តែច្បាស់ពីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។

បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានគេមើលឃើញថា កំពុងមានការផ្សព្វផ្សាយពេញបណ្តាញសង្គមនានា ក្នុងនោះក៏មានជនបរទេសមួយចំនួនក៏លើកយកមកធ្វើ Reaction និងរាំតាមចង្វាក់ភ្លេងដែលរំលេចពីជ្រុងផ្នែកខ្លះនៃវប្បធម៌ សម្តែងការកោតសរសើរចំពោះស្នាដៃផលិត ពិសេសសមទ្ធផលដ៏អស្ចារ្យរបស់កម្ពុជា។

ជាមួយគ្នាផងដែរអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺមានឆាណែល យូធូប នៅតាមបណ្តាលប្រទេសជាប់កម្ពុជា បានយក trailer បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» យកមកធ្វើ Reaction។

ថ្មីៗនេះ ជនបរទេស ៣រូប ជ្រើសរើសយក បទស្រឡាញ់ដែលខ្មែរមាន មកធ្វើការរាំតាមចង្វាក់ភ្លេង ជាមួយនឹងទឹកមុខញញឹមពេញចិត្ដរីករាយជាមួយបទ សម្រាប់អមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ នាខែមិថុនាខាងមុខមួយបទនេះដែលយ៉ាងពិសេសពីផលិតកម្ម Galaxy Navatra។ បទចម្រៀង ស្រឡាញ់អ្វីដែលខ្មែរមាន ពួតដៃគ្នាច្រៀងដោយកំពូលតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជា គឺឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម និងកញ្ញា តន់ ច័ន្ទសីម៉ា ដែលនិពន្ធពីអ្នកនិពន្ធឆ្នើមៗផងដែរ៕

https://vt.tiktok.com/ZS8GqCdXs/