(ភ្នំពេញ)៖ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចូលមកដល់ ដើម្បីបង្កើតបរិយាកាសសប្បាយ រីករាយអបអរសាទរ សិរីសួស្តីមហាប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យ «សង្ក្រាន្តកោះពេជ្រ ជាមួយ ប៉ិបស៉ី» នឹងត្រូវរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅកោះពេជ្រ។

ព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ មានកម្មវិធីកម្សាន្តជាច្រើន ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ចូលទស្សនាបានដោយសេរី ជាមួយការលេងល្បែងប្រជាប្រិយខ្មែរដ៏សំបូរបែប ថែមទាំងទទួលបានរង្វាន់ទៀតផង។ ក្រៅពីនោះបងប្អូនអាចថតរូបជាមួយនឹងភូមិអាហារ-ភេសជ្ជៈ ភូមិចំរុះពណ៌ ភូមិត្រជាត់ចិត្ត និងភូមិប្រជាប្រិយ ។

អ្វីដែលកាន់តែពិសេសនោះ នៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧-១១យប់ គឺមានការប្រគុំតន្ត្រីជាមួយតារាល្បីៗដូចជា លោក នីកូ, កញ្ញា រ៉េត សូហ្សាណា, លោក លឹម តិចម៉េង, លោក ថុល សុពិទិ, លោក នាង ដាវីន រួមទាំងតារាល្បីៗជាច្រើននាក់ទៀត ដែលធានានឹងផ្តល់ជូនភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខាន។

កម្មវិធីសំខាន់ៗ «សង្ក្រាន្តកោះពេជ្រ ជាមួយ ប៉ិបស៉ី» រួមមាន៖

* ការតាំងពិព័រណ៍ ម្ហូបហារ និងផលិតផលចំរុះ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១១យប់ ។
* ស្តង់ផលិតផលប៉ិបស៉ី និងអង្គរបៀរ
* ការប្រគំតន្ត្រីចាប់ពីថ្ងៃទី ០៨-០៩ ខែមេសា ឆ្នាំ២០២៣ ម៉ោង០៧យប់ដល់ ១១យប់ ។
* កន្លែងថតរូបពិសេសៗស្អាតៗ (ខាងក្រៅ-ក្នុង)
* ភូមិប្រជាប្រិយ បើកចាប់ពីម៉ោង៩ព្រឹក ដល់ ម៉ោង៦ល្ងាចរួមមាន៖

* វាយក្អម លោតប៉ាវ ឡើងសសរខ្លាញ់ ញុំាប៉ិកួៈ ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ។ល។ ជាមួយនឹងរង្វាន់ផងដែរ
* ឆាកតន្ត្រី បែបប្រពៃណីខ្មែរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ។ល។
* ភូមិត្រជាក់ចិត្ត មានការលេងទឹក ជាមួយ DJ ចាប់ផ្តើមលេងពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច។

សូមកុំភ្លេចជួបគ្នានៅ «សង្ក្រាន្តកោះពេជ្រ ជាមួយ ប៉ិបស៉ី» ចាប់ពីថ្ងៃទី៥-៩ ខែមេសា ឆ្នាំ២០២៣ !

ឧបត្ថម្ភកម្មវិធីធំដោយៈ ប៉ិបស៉ី