(ភ្នំពេញ)៖ ទឹកក្រអូប Ora កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដោយសារតែក្លិនក្រអូបជាប់បានយូរ ប្រើរូបមន្តទឹកអប់ពីអឺរ៉ុប ជួយឲ្យសាច់ក្រណាត់ទន់ល្មឿយ និងមិនងាយស្លកពណ៌។ បន្ថែមពីលើនេះ គឺមានបីក្លិនផ្សេងៗគ្នា ដែលអតិថិជនអាចធ្វើការជ្រើសរើសតាមការចូលចិត្ត។ មិនត្រឹមតែមានក្លិនក្រអូបយូរជាងគេនោះទេ បើយើងក្រឡេកមកមើលការរចនាសម្បកវេចខ្ចប់គឺមានលក្ខណៈទាក់ទាញខុសប្លែកពីគេ។

ទន្ទឹមនឹងនេះដែរ កត្តាសំខាន់មួយទៀត ដែលធ្វើឲ្យផលិតផលនេះទទួលបានការគាំទ្រគឺផលិតផលនេះផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយមាត់ដបមានចំពួយចាក់មិនកំពប់ និងគម្របអាចវាស់ចំណុះបាន។

ដូច្នេះសម្រាប់លោកអ្នកដែលចង់សាកល្បង និងចង់ទទួលបាននូវបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ជាមួយនឹងផលិតផលទឹកក្រអូបដែលមានគុណភាពល្អ អាចរកជាវបាននៅតាមតូបលក់ចាប់ហួយ និងទីផ្សារនានាទូទាំងប្រទេស៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ទូរសព្ទ 092/090/070 553 456 ឬហ្វេសប៊ុកផ្លូវការ Ora Cambodia